ប្រយ័ត្ន៖ ការបោកប្រាស់ លក់ម៉ាសតាមអនឡាញ ក្នុងសម័យ Covid-19
ថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គមហ្វេសប៊ុកបានលាតត្រដាងនូវការបោកប្រាស់លក់ម៉ាស អនឡាញ ដោយឱ្យអតិថិជនធ្វើការផ្ទេសាច់ប្រាក់ហើយ តែមិនបានដឹកទំនិញអោយឡើយ។
បើតាមគណនី Bunthorng Oeun បានសរសេរថា៖
@ម្ចាស់ Page (KhMovie) នេះបានបោកប្រាប់ទឹកប្រាក់របស់យេីង ខ្ញុំដោយមិនប្រគល់ ទំនិញអោយខ្ញុំ ដូចកំណត់ ។ លោកបានក្បត់សេចក្តីទុកចិត្តដោយរកសុី មិនពិតប្រាកដ ។ ខ្ញុំមាន ភស្តុតាង គ្រប់គ្រាន់ សម្រាប់ប្តឹងលោកហេីយ ។ពេលនេះ ABAក៏បាន Block គណនេយ្យរបស់លោកដែរ។ ទឹកប្រាក់មិនច្រេីន ទេតែ ខ្ញុំមិនចង់ អោយលោកឯងដេីរ បោកគេទៀត ។ ខ្ញុំបានផ្ញេីរភស្តុងទៅ ប៉ូលីសហេីយ។
ចំែណកឯអតិថិជនម្នាក់ទៀត ដែលមានគណនី MiNi Wallet Shop ក៏បានថតជាវិដេអូរៀបរាប់អំពីបញ្ហាស្រដៀងខាងលើនេះផងដែរ៖
សូមប្រយ័ត្ន! ! ពេលទិញម៉ាស កុំអោយដូចខ្ញុំ 😡🔥
ផេកលក់ម៉ាសបោកប្រាស់។ លេខដែលជនបោកប្រាស់នេះអោយខ្ញុំផ្ញេីលុយគឺ 076-207-9324 ។
សូមបងប្អូនប្រយ័ត្ន មានផេកលក់ម៉ាសបោកប្រាស់ច្រេីនណាស់។
សូមជួយ Share អោយសមត្ថកិច្ចដឹកលឺផង ដេីម្បីកុំអោយប្រជាពលរដ្ឋយេីងចាញ់បោកមនុស្សថោកទាបបន្ដទៀត កុំអោយដូចខ្ញុំ។
ខាងក្រោមនេះគឺជាវិដេអូ បង្ហាញអំពីការទិញដូរម៉ាសតាមរយៈទំព័រហ្វេសប៊ុកនោះ
បើសិនជាអស់លោកអ្នកជួបប្រទះការបោកប្រាស់តាមរយៈអនឡាញដូចករណីខាងលើនេះ លោកអ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបាន ដោយចុចទីនេះ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com