មុខងារថ្មីរបស់ WhatsApp – លុបសារដោយស្វ័យប្រវត្តិ
ឆាប់ៗនេះ កម្មវិធី WhatsApp បានបង្កើតមុខងារក្នុងការកំណត់នូវការលុបបំបាត់សារសន្ទនា (Disappearing Messages) ជាមួយដៃគូរសន្ទនារបស់អ្នក ក្នុងគោលបំណងដើម្បីលុបនូវព័ត៌មានឌីជីថលនានាដែលអ្នកមានក្នុងកម្មវិធី WhatsApp។
នៅពេលអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី WhatsApp អ្នកនឹងទទួលបានការកំណត់ក្នុងការលុបចោលនូវព័ត៌មានឌីជីថលទាំងនេះ។ ព័ត៌មានឌីជីថលទាំងនោះមានដូចជា កិច្ចសន្ទនាជាអក្សរ រូបភាព សំឡេង និងវីឌីអូជាដើម។ អ្នកក៏អាចកំណត់ Disappearing Messages រវាងកិច្ចសន្ទនាមួយទល់នឹងមួយ ឬកិច្ចសន្ទនាជាក្រុមផងដែរ។ការលុបចោលព័ត៌មានឌីជីថលទាំងនេះនឹងប្រព្រឹត្តទៅ ៧ថ្ងៃក្រោយអ្នកបានផ្ញើសារទាំងនោះ។
ការកំណត់នេះមានភាពខុសគ្នាពី កម្មវិធី Signal បន្តិចត្រង់ថា កម្មវិធី Signal ផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ក្នុងការកំណត់ពេលវេលា(ផ្តល់ច្រើនជម្រើស) ក្នុងការលុបព័ត៌មានឌីជីថលទាំងនោះ ស្របពេលការលុបព័ត៌មានឌីជីថល ក្នុងកម្មវិធី WhatsApp ត្រូវបានកំណត់ដោយក្រុមហ៊ុនផ្ទាល់គឺ ៧ថ្ងៃក្រោយការផ្ញើសារ។
អ្នកអាចបើកការកំណត់ការលុបកិច្ចសន្ទនា (Disappearing Messages) នៅក្នុង WhatsApp បាន ដោយគ្រាន់តែអ្នកចុចនៅលើ Chat Name នៅខាងលើនៃអេក្រង់ រួចអូសចុះក្រោម អ្នកនឹងឃើញពាក្យ “disappearing message” រួចបន្ទាប់មក turn it on។ ការធ្វើដូចនេះវាមិនបានលុបចោលនូវកិច្ចសន្ទនាចាស់ៗរបស់អ្នកឡើយ។ ដូចគ្នានឹងជម្រើសក្នុងការលុបកិច្ចសន្ទនា (Disappearing Messages) នៃកម្មវិធីផ្សេងទៀតក៏ដោយ អ្នកប្រើប្រាស់ត្រូវទុកចិត្តដៃគូកិច្ចសន្ទនារបស់អ្នក។ ព្រោះថាគ្មានអ្វីដែលរារាំងភាគីម្ខាងទៀតក្នុងការ Screenshot ឬ Forward សារនោះទៅអ្នកដទៃបានឡើយ។
ប្រភពៈDigitalHub101
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280