ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

សូមអាប់ដេត Microsoft Teams: រូបភាពតែមួយប៉ុណ្ណោះអាចលួចគណនី ​Teams ទាំងអស់

តាមព័ត៌មានពីវេបសាយ CyberArk បានឱ្យដឹងថា ឧក្រិដ្ឋជនបច្ចេកវិទ្យា ឬហៅថាហេគឃ័រនោះ បានវាយលុកទៅលើ Microsoft Teams ដោយប្រើប្រាស់តែរូបភាព GIF តែមួយប៉ុណ្ណោះ។

ក្រុមហ៊ុន Microsoft Teams គឺជាកម្មវិធីប្រភេទជាវេទិកាទំនាក់ទំនង និងសហការឈានមុខគេដែលរួមបញ្ចូលនូវមុខងារនៅកន្លែងធ្វើការ ដូចជាការជជែកកំសាន្ត ការប្រជុំវីដេអូ ការផ្ទុកឯកសារការសហការលើឯកសា រនិងការរួមបញ្ចូលជាមួយកម្មវិធី។

ក្រុមហ៊ុន Microsoft បានធ្វើការជុសជួលទៅលើភាពងាយរងគ្រោះនៃកម្មវិធី Microsoft Teams របស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់គ្រប់រូបទាំងអស់ ដែលប្រើប្រាស់កម្មវិធី ​Microsoft Team ទាំងនៅលើ desktop និង web brower។ ចំនុចខ្សោយមួយនេះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការទាញយកនូវបញ្ជីទាំងមូលនៃគណនី ​Team ដោយគ្រាន់តែបញ្ជូននូវរូបភាពមួយតែប៉ុណ្ណោះ។

ចំនុចខ្សោយនេះត្រូវបានរកឃើញដោយលោក Omer Tsarfati មកពីក្រុមហ៊ុន ​CyberArk ហើយបានប្រាប់ទៅដល់ក្រុមហ៊ុនម៉ៃក្រូសូហ្វនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ និងត្រូវបានជួសជុលនាថ្ងៃទី២០ ខែមេសា កន្លងទៅនេះ។

លោក ​Omer បាននិយាយថា “អ្នកវាយប្រហារអាចធ្វើការអាក់េសសទៅលើរាល់ទិន្នន័យទាំងអស់នៅក្នុងគណនី Team​ របស់ក្រុមហ៊ុនអ្នក, ប្រមូលរាល់ព័ត៌មានសំងាត់ទាំងអស់, ព័ត៌មានអំពីកិច្ចប្រជុំ និងប្រតិទិន, ពាក្យសំងាត់, ព័ត៌មានឯកជន ល។”

ព័ត៌មានបន្ថែមអំពីភាពងាយរងគ្រោះនៃ Microsoft Teams

អ្នកស្រាវជ្រាវមកពី CyberArk បានរកឃើញភាពងាយរងគ្រោះ ដែលអនុញ្ញាតឱ្យពួកហេគឃ័រ ប្រើឯកសាររូបភាពប្រភេទជា GIF ដើម្បីឆែកទិន្នន័យអ្នកប្រើប្រាស់និងកាន់កាប់បញ្ជីឈ្មោះ Teams ទាំងមូល។

ភាពងាយរងគ្រោះមាននៅក្នុងរបៀបដែល API ត្រូវបានប្រើប្រាស់ដើម្បីធ្វើការផ្ទៀងផ្ទាត់ទំនាក់ទំនងរវាង client និង server។

យោងទៅតាម CyberArk បានឱ្យដឹងថា មាន Sub Domains ចំនួនពីរខាងក្រោម ដែលរងគ្រោះដោយសារបញ្ហានេះ៖

  • aadsync-test.teams.microsoft.com
  • data-dev.teams.microsoft.com

អ្នកវាយប្រហារអាចបង្ខំឱ្យអ្នកប្រើប្រាស់ចូលទៅកាន់ sub domain ណាមួយក្នុងចំណោមពីរខាងលើ ហើយអាចធ្វើការអាក់េសសទៅកាន់ auth token ។ ដោយមាននូវ auth token អ្នកវាយប្រហារអាចធ្វើការលួចយកនូវទិន្នន័យរបស់គណនី Teams បាន។ ជនរងគ្រោះនឹងមិនដឹងខ្លួននោះទេថាពួកគេត្រូវបានគេវាយប្រហារ ដោយសារតែដំណើរការនៃលួចនេះមានលក្ខណៈស្ងាត់ស្ងៀម។

ក្រុមអ្នកស្រាវជ្រាវបានចេញផ្សាយវីដេអូបង្ហាញអំពីវិធីសាស្ត្រនៃការវាយប្រហារនេះ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button