Microsoft Office Blog hacked
កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុនមៃ៉ក្រូសូហ្វទទួលរងនូវការវាយប្រហារមួយទៀតពី សំណាក់ក្រុម SEA ដែលជាក្រុមមួយដែលគេសន្មតថា បានភ្ជាប់ខ្លួនទៅនឹងប្រធានាធិបតី Bashar al-Assad។
ក្រុម SEA នេះគឺមានប្រជាប្រិយភាពបំផុតក្នុងការវាយប្រហារបែប phishing ហើយប្រើប្រាស់នូវវិធីសាស្រ្តដូចគ្នានេះ ដើម្បីវាយប្រហារទៅលើគណនីផ្លូវការ Twitter របស់ Microsoft News, Xbox Support, និង Skype ហើយក័បានធ្វើការ deface ទៅលើ Microsoft, Skype official Blog pages ផងដែរ នាប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
កាលពីម្សិលមិញនេះ ក្រុមហ៊ុនមៃ៉ក្រូសូហ្វទើបតែបានធ្វើការ ដាក់បញ្ចូលថ្មីនូវ វិបសាយរបស់ខ្លួនគឺ Microsoft Office’s Blog ហើយក្រុម SEA ជាថ្មីម្តងទៀតបានធ្វើការវាយប្រហារបានដោយ ជោគជ័យ។ ក្រុម SEA បានធ្វើការដាក់ឃ្លាដូចដែលមានក្នុងរូបខាងក្រោម៖
មុននេះផងដែរ ក្រុមនេះ បានធ្វើការឌឺដងដាក់ Microsoft ថា “changing the CMS will not help you if your employees are hacked and they don’t know about that”