LulzSec Leader arrested by Australian Police

ដោយតាំងខ្លួនឯងជាអ្នកដឹកនាំក្រុម hackers មួយឈ្មោះថា LulzSec លោក “AushOK” ដែលជាឈ្មោះប្រើប្រាស់ online ត្រូវបានចាប់ខ្លួនដោយប៉ូលីសសហព័ន្ធអូស្រ្តាលី នៅក្នុង ទីក្រុង Sydney ដែលមានអាយុ ២៤ឆ្នាំកាលពីម្សិលមិញ។

ប៉ូលីសបានឲ្យដឹងថា បុរសនោះបានធ្វើការវាយប្រហារទៅលើវិបសាយរដ្ឋាភិបាល ដែលជាចំនុចចាប់ផ្តើមឲ្យមានការស៊ើុបអង្កេត រួចឈានទៅចាប់ខ្លួនគាត់តែម្តង។ បុរសនោះត្រូវបានគេរាយ ការណ៍មកថា គឺជាបុគ្គលិកជាន់ខ្ពស់ ⁣(senior staff) នៃក្រុមហ៊ុន IT មួយនៅ  Sydney ហើយបានប្រើប្រាស់ទំនុកចិត្តក្នុងតួនាទីគាត់នៅក្រុមហ៊ុន ដើម្បីធ្វើការភ្ជាប់ទៅកាន់ព័ត៌មាន សំខាន់ៗទាំងឡាយ។

“ចំណេះដឹងនិងជំនាញរបស់គាត់ ស្តែងចេញនូវ ហានិភ័យក៏ខ្ពស់បំផុតចំពោះអតិថិជនរបស់ក្រុមហ៊ុនដែលគាត់ធ្វើការ នៅពេលដែលគាត់បន្តនូវសកម្មភាពខុសច្បាប់របស់គាត់” នេះជាអ្វីដែល ប៉ូលីសបាននិយាយ។

ភ្នាក់ងារប៉ូលីសលោក Glen McEwen បាននិយាយថា៖ គាត់នឹងអាចជាប់ទោសខ្ពស់បំផុត ១២ឆ្នាំ ហើយបុរសម្នាក់នេះគឺត្រូវបានស្គាល់ដោយ ភ្នាក់ងារប៉ូលីសអន្តរជាតិ។ ក្រុម LulzSec បានទទួលការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ នៅពេលដែលពួកគេ hacked ចូលទៅ Sony Website ក្នុងឆ្នាំ ២០១១ ធ្វើឲ្យមានការបិទបណ្តាញ ⁣PlayStation ក្នុងរយៈពេល ១សប្តាហ៍ និងបានធ្វើការចូលទៅកាន់គណនីអ្នកប្រើប្រាស់រាប់លាននាក់ផងដែរ។

“AushOk” ក៏បានបង្ហោះវិដេអូនៅក្នុង Vimeo website ក្នុងឆ្នាំ ២០០៩ ដែលប្រកាសពីការត្រលប់មកវិញរបស់គាត់ មកកាន់ពិភពអ៊ិនធឺណែត ។

Exit mobile version