ISAC Cambodia (InfoSec)
GeneralSecurity News

Latest Anonymous Cambodia Member arrested

សមាជិកចុងក្រោយម្នាក់ទៀតរបស់ក្រុមអ្នកវាយប្រហារអានាមិកកម្ពុជាត្រូវបានចាប់ខ្លួន

បើតាមព័ត៌មានពីគេហទំព័រកម្ពុជាថ្មី បានឲ្យដឹងថា មុខ​សញ្ញា​ទី​៥ នៃ​ក្រុម​ហែកឃឺ ដែល​បាន​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន​ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ២០១៤ នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ស​ហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​មុខ​សញ្ញា​បន្ថែម​ទៀត​ ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មក​​លើ​រាជរដ្ឋាភិបាល។

Attacker-Fiber

ជន​សង្ស័យ​ដែល​ជា​មុខ​សញ្ញា​ធ្វើ​សកម្មភាព​វាយ​ប្រហារ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​មក​លើ​រាជរដ្ឋាភិបាល​​មាន​ឈ្មោះ ជិន នាងលាងម៉េង (ហៅ Attacker Fiber) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះលេខ ២៥៣ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុន សែន​ចាក់អង្រែក្រោម។

ជន​សង្ស័យ​ជា​មុខ​សញ្ញា​ទី​៥​ដែល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ក្រោម​ការ​បទ​ចោទ​ប្រកាន់​ថា​បាន​រំខាន​ដល់​ប្រព័ន្ធ​គេហទំព័រ​នានា​របស់​រាជរដ្ឋាភិបាល​កន្លង​មក។ កាល​ពី​ពេល​ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​បុរស​ចំនួន​៤​នាក់​បញ្ជូន​ទៅ​តុលាការ ហើយ​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះ​អាសន្ន​ហើយ។

Facebook Page របស់ Attacker Fiber
Facebook Page របស់ Attacker Fiber

យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គេហ​ទំព័រ​របស់​ស្ថា​ប័ន និង​អង្គភាព​ជាច្រើន​ទាំង​ឯកជន​និង​រដ្ឋ ដើម្បី​កែ​ទំព័រ​ដើម លួច​ព័ត៌មាន លួច​ទិន្នន័យ បំផ្លាញ​ប្រព័ន្ធ​សុវត្ថិភាព​បំបែក ប្រព័ន្ធ​សុវត្ថិភាព ធ្វើ​ឲ្យ​រអាក់រអួល​ដំណើរ​ការ​មិន​បាន ក្នុង​បំណង​បញ្ជាក់​ពី​សមត្ថភាព​របស់​ខ្លួន និង​ឆន្ទៈ​ស្វែង​រក​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​និង​ដើរ​តាម​ក្រុម​របស់​ខ្លួន ដែល​មានឈ្មោះ Rogur Spy និងឈ្មោះ Hero។ គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ការ​ចាប់​ខ្លួន ឈ្មោះ​ប៊ុន ឃីងមង្គលបញ្ញា បាន២ថ្ងៃ ជនសង្ស័យ ជិន នាងលាងម៉េង បាន​បង្កើត Account Facebook Attacker Fiber ដើម្បី​គ្រប់គ្រង Page Anonymous Cambodia​ក្នុង​បំណង​វាយ​ប្រហារ​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាប់​ខ្លួន​ក្រុម​ពួក​គេ​និង​បង្ហោះ​ឯកសារ​ដែល​មាន​ខ្លឹម​សារ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា៕

ដកស្រង់ចេញពី

http://www.kpt-news.com/local-news/security-social/9744-2014-06-04-10-28-41.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button