ISAC Cambodia (InfoSec)
GeneralSecurity News

ឧបរកណ៍ Kindle អាចត្រូវបានហេគ ដោយគ្រាន់តែបញ្ជូន e-book

ក្រុមហ៊ុន Amazon បានធ្វើការជួសជុលទៅលើចំនុចងាយរងគ្រោះមួយចំនួននៅក្នុងឧបករណ៍ Kindle e-reader របស់ខ្លួន ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងទាំងស្រុងទៅលើឧបករណ៍របស់ជនរងគ្រោះ ដោយគ្រាន់តែធ្វើការបញ្ជូនឯកសារជា e-book ដែលមានផ្ទុកមេរោគ។

បច្ចេកទេសនេះត្រូវបានដាក់ឈ្មោះថា “KindleDrip” ដោយការប្រើប្រាស់មុខងារ Send-To-Kindle ដើម្បីធ្វើការបញ្ជូនឯកសារទៅកាន់ ​Kindle ហើយនៅពេលដែលអ្នកប្រើប្រាស់ចុចបើកឯកសារនោះ វានឹងធ្វើឱ្យអ្នកវាយប្រហារអាចដំណើរការកូដពីចំងាយ និងធ្វើការបញ្ជាទិញ e-books ដោយមិនមានការអនុញ្ញាត ដោយចោរបច្ចេកវិទ្យាត្រូវការដឹងតែអាស័យដ្ឋានអុីម៉ែលភ្ជាប់ជាមួយឧបករណ៍ ​Kindle របស់ជនរងគ្រោះ។

ចំនុចងាយរងគ្រោះទាំងនេះ គឺត្រូវបានជួសជុលរួចហើយនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ឧបករណ៍ ​Kindle ទាំងអស់ដែលចេញលក់ក្រោយឆ្នាំ ២០១៤។

ខាងក្រោមនេះ គឺជាវិដេអូដែលបង្ហាញពីចំនុចងាយរងគ្រោះនោះ

ការអាប់ដេតសុសវែរនៅលើឧបករណ៍ Kindle ត្រូវបានធ្វើការដោនឡូត និងតំឡើងដោយស្វ័យប្រវត្តិនៅពេលដែលភ្ជាប់ជាមួយនឹងអុីនធឺណិត។

អ្នកប្រើប្រាស់អាចចូលទៅកាន់ ​Settings >> Menu >> Device Info ដើម្បីធ្វើការពិនិត្យទៅលើ firmware ថាមានជំនាន់ចុងក្រោយ ឬអត់។ អ្នកក៏អាចធ្វើការទាញយកជំនាន់ចុងក្រោយបង្អស់គឺ 5.13.4 ដើម្បីធ្វើការជួសជុលទៅលើចំនុចខ្សោយទាំងនោះ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button