Khmer71.com Hacked

នៅទីបំផុតវិបសាយខ្មែរ71 (www.khmer71.com) ត្រូវទទួលរងការវាយប្រហារយ៉ាងចាស់ដៃដោយ ចៅ កំសត់ នាវេលាល្ងាចថ្ងៃសុក្រនេះហើយ។

ក្រៅពីការជ្រៀតចូលនិងបង្កើតនូវទំព័រដូចសព្វដង ចៅ កំសត់បានបញ្ចេញនូវព័ត៌មានជាច្រើនរបស់អភិបាលវិបសាយនោះតែម្តង ហាក់ដូចជាការវាយប្រហារយ៉ាង ចាស់ដៃតែម្តងទៅលើវិបសាយនោះ។




កាលពីម្សិលមិញនេះ វិបសាយដំណឹង (www.domneng.com) បានធ្វើការបញ្ចេញនូវព័ត៌មានមួយដែលមានចំណងជើងថា “ក្រុម Hacker ឈ្មោះ ចៅ កំសត់ និង Jek Jean បរាជ័យក្នុងការ Hack លើគេហរទំព័រ Khmer71″។ ប៉ុន្តែបានតែប៉ុន្មានតែកន្លះម៉ោងក្រោយមក ចៅ កំសត់ បានធ្វើការជ្រៀត ចូលទៅក្នុងវិបសាយដំណឹង ហើយបានធ្វើការកែប្រែចំណងជើងអត្ថបទនោះទៅជា “ក្រុម Hacker ណាទៅដែលបរាជ័យក្នុងការ Hack លើគេហទំព័រ Khmer71។ សូមដំណឹងមេត្តាដាក់ព័ត៌មានពិតផង កុំដាក់យកមុខពេក”។ សូមមើលព័ត៌មានលំអិតនៅទីេនះ។
សូមរំលឹកដែរថា ម្ចាស់វិបសាយ Khmer71.com បានធ្វើការប្រកាសឲ្យក្រុម Hacker ចៅ កំសត់ និងចេកចៀន ធ្វើការវាយប្រហារគេហទំព័ររបស់ខ្លួនតែម្តង។
[Update – 5:30pm]មកដល់ពេលនេះ អភិបាលគ្រប់គ្រងវិបសាយបានដឹងពីការវាយប្រហារនេះរួចហើយ ហើយបានអរគុណដល់ចៅ កំសត់ទៀតផង ព្រមទាំងអញ្ចើញមកពេលក្រោយទៀត។
ចំណែកឯខាងចៅ កំសត់ក៏មិនៅស្ងៀមដែរ ក៏បានតបតទៅវិញដូចក្នុងរូបខាងក្រោម៖