GeneralSecurity News

JAPAN needs more 80,000 Hackers

ជប៉ុនបាននឹងកំពុងធ្វើការជម្រុញកម្មវិធីមួយ ដើម្បីបណ្តុះបណ្តាល computer hackers ដោយសារតែប្រទេសជប៉ុន មានតម្រូវការប្រមាណ 80000 វិស្វករផ្នែកសន្តិសុខព័ត៌មានបន្ថែមទៀត ដើម្បីទប់ទល់នឹង សង្គ្រាមតាមប្រព័ន្ធអិនធឺណែត។

ក្នុងចំណោម 265000 នៃអ្នកដែលមានអាជីពការងារច្បាស់លាស់ មានប្រមាណច្រើនជាង 160000 មានតម្រូវការ បណ្តុះបណ្តាលបន្ថែមទៀត នេះបើតាមរបាយការណ៍របស់ Mainichi ដកស្រង់សំដឺរបស់មន្ត្រីរដ្ឋាភិបាលជប៉ុន នៅក្នុងវេទិការជជែកពិភាក្សាស្តីពីសន្តិសុខព័ត៌មាន។ ជាមួយនឹងការកើនឡើង នៃចំនួន វាក៏ជាការសំខាន់ផងដែរ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។

នៅក្នុងខែសីហាកន្លងទៅនេះ សិស្សនិងនិសិ្សត មកវិទ្យាល័យនិងមហាវិទ្យាល័យចំនួន 41 ដែលមានអាយុចន្លោះពី 16 ទៅ 22ឆ្នាំ បានប្រមូលផ្តុំគ្នានៅឯវិទ្យាស្ថានមួយ នៅទីក្រុង Chiba សម្រាប់ “Security-Camp” រយៈពេល 05ថ្ងៃ ដែលត្រូូវបានរៀបចំឡើងដោយ IPA (Information Technology Prmotion Agency) ដើម្បីធ្វើការរៀនសូត្រ ពីអ្នកជំនាញ អំពីមេរោគកុំព្យូទ័រ និងអំពីភេរវកម្មតាមប្រព៏ន្ធ អិនធឺណែត (cyberterrrorism)។ ជាមួយគ្នានេះផងដែរ មានអ្នកចូលរួមមួយចំនួនត្រូវបានជ្រើសរើស ដោយផ្អែកលើចំណេះដឹងនិងជំនាញ ឲ្យចូល រួមនៅក្នុងវគ្គប្រកួតប្រជែងពី hacking ផងដែរ។

បើតាមលោក Masahiro Uemura ប្រធានផ្នែកគោលនយោបាយសន្តិសុខព័តមាន នៅក្នុងក្រសួង METI ដែលគ្រប់គ្រងទៅលើ IPA បាននិយាយថា វាមានសារៈសំខាន់ណាស់ដែលត្រូវមាន hackers ក្មេងៗបន្ថែមទៀត ជាមួយនឹងគំនិតផ្តួចផ្តើមប្រឆាំងតបនឹងការវាយប្រហារតាមប្រព័ន្ធអិនធឺណែត។

ព័ត៌មានបន្ថែម៖

http://www.thenewstribe.com/2013/10/07/japan-needs-80000-hackers-promotes-programs-to-produce-hackers/ 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button