ISAC Cambodia (InfoSec)
GeneralSecurity News

ICREACH — NSA’s Secret Google-Like Search Engine for Metadata Analysis

ICREACH – ប្រព័ន្ធសម្ងាត់សម្រាប់ធ្វើការស្រាវជ្រាវព័ត៌មានមានទម្រង់ដូច Google

ទីភ្នាក់ងារសន្តិសុខជាតិអាមេរិច (NSA) គឺប្រើប្រាស់នូវប្រព័ន្ធចែកចាយព័ត៌មានដ័ធំសំបើម ដែលអាចអនុញ្ញាតឲ្យអង្គភាពនៃអាជ្ញាធរមានសមត្ថកិច្ចជាច្រើន ធ្វើការស្រាវជ្រាវទៅលើកំណត់ត្រានៃទំនាក់ទំនងប្រមាណជា 850 billion ក្នុងនោះរួមមាន emails, phone calls, instant messages, ហើយនឹង phone geolocation, នេះបើតាមការឲ្យដឹងពីឯកសារសំងាត់ ដែលត្រូវបានបញ្ចេញដោយ Edward Snowden។

architecture

NSA បានកសាងនូវប្រព័ន្ធ ICREACH មានទម្រង់ដូចគ្នាទៅនឹង ​Google Search Engine ដែលធ្វើការចែកចាយទិន្ននន័យជាសម្ងាត់ (Meta-data នៃជនបរទេស និងជនជាតិអាមេរិកនៅលើទឹកដីអាមេរិក) ទៅឲ្យភ្នាក់អាមេរិចប្រមាណជា ២៤ អង្គភាព ដោយរួមមាន DEA, FBI និង CIA។

ភាគច្រើននៃទិន្នន័យដែលឃ្លាំមើលនោះ មិនត្រូវបានចោទប្រកាន់ថាបានយកទៅប្រើប្រាស់ក្នុងផ្លូវខុសច្បាប់ឡើយ។ ប៉ុន្តែរហូតមកដល់ពេលនះ វាមិនមានភាព ប្រាកដថា តើយន្តការអ្វីពិតប្រាកដ ដែលត្រូវបានប្រើប្រាស់ដោយ ទីភ្នាក់ងារចារកម្មអាមេរិក ដើម្បីធ្វើការចែករំលែកទិន្នន័យយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ។

ទោះបីជានៅក្នុងឯកសារសម្ងាត់នោះបានបង្ហាញថា FBI និង DEA (Drug Enforcement Administration) គឺស្ថិតនៅក្នុងចំណោមអង្គភាពចំបង នៅក្នុងកម្មវិធី ICREACH ប៉ុន្តែវាត្រូវបានអាចភ្ជាប់ចូលទៅបាន ដោយអ្នកវិភាគច្រើនជាង ១០០០នាក់ នៅ ២៣ អង្គភាពរដ្ឋាភិបាលអាមេរិក ដែលមានការងារ ទាក់ទងនឹងចារកម្ម។

increases-number

វាគឺជាលើកដំបូងហើយ ដែល ICREACH ត្រូវបានគេផ្សព្វផ្សាយឲ្យដឹងជាសាធារណៈ។ យោងទៅតាមអ្នកយកព័ត៌មានរបស់ ​Intercept លោក ​Ryan Gallagher, កម្មវិធី ICREACH ត្រូវបានផ្តួចផ្តើមដោយអតីតនាយក NSA Gen. Keith Alexander (ចូរនិវត្តន៍) និងដំណើរការក្នុងឆ្នាំ ២០០៧ តែត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីម្សិលមិញ (ថ្ងៃច័ន្ទ) នេះប៉ុណ្ណោះ។

ទិន្នន័យដែលត្រូវបានចែករំលែក ​(មានប្រមាណ 850 billion) តាមរយៈកម្មវិធី ​ICREACH គឺអាចធ្វើការ តាមដានបំលាស់ទីរបស់បុគ្គលណាម្នាក់ ហើយធ្វើការគូសវាសនូវបណ្តាញដែលពាក់ព័ន្ធ ​និងធ្វើការប៉ាន់ស្មាននូវសកម្មភាពអនាគត។

NSA និយាយថាកម្មវិធី ICREACH គឺជាឧបករណ៍ “ONE-TOP SHOPPING” សម្រាប់ធ្វើការវិភាគទំនាក់ទំនង ដែលធ្វើការបង្កើតនូវទម្រង់ទំនាក់ទំនងជាមួយនឹង ព័ត៌មានផ្សេងៗដូចជា លេខទូរស័ព្ទ ឬអីុម៉ែល ដែលមានតំណភ្ជាប់ទៅកាន់នរណាម្នាក់។

large-scale-expansion

កម្មវិធី ICREACH ត្រូវបានគេបង្កើតឡើងដើម្បីទាញយកនូវព័ត៌មានដែលរក្សាទុកនៅក្នុងដាតាបេសផ្សេងៗគ្នាជាច្រើន បង្កើតដោយផ្អែកទៅលើ Executive Order 12333 ។

ព័ត៌មានបន្ថែម៖

https://firstlook.org/theintercept/article/2014/08/25/icreach-nsa-cia-secret-google-crisscross-proton/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button