How to Hack a Computer Using Just An Image

វិធីសាស្ត្រក្នុងការវាយប្រហារចូលទៅកាន់កុំព្យូទ័រដោយប្រើប្រាស់រូបភាពប៉ុណ្ណោះ

ចូរមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកចុចទៅលើរូបភាព ដែលនរណាម្នាក់ផ្ញើរមកឲ្យអ្នក – អ្នកអាចរងគ្រោះដោយសារការវាយប្រហារ (hack)។ វាគឺជាបច្ចេកទេសមួយដែលត្រូបានរកឃើញដោយ អ្នកស្រាវជ្រាវសន្តិសុខមកពីប្រទេសឥណ្ឌាគឺលោក Saumil Shah។

បច្ចេកទេសនេះត្រូវបានគេឲ្យឈ្មោះថា “Stegosploit” ដែលជាវិធីសាស្ត្រមួយដែលអ្នកវាយប្រហារធ្វើការលាក់នូវកូដមេរោគនៅក្នុង pixels របស់រូបភាព ដើម្បីវាយប្រហារទៅគោលដៅណាមួយ (ជនរងគ្រោះ)។

លោក Shah បានធ្វើការបង្ហាញនូវបច្ចេកទេសមួយក្នុងប្រធានបទ “Stegosploit: Hacking With Pictures,” កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅឯទីក្រុង Amsterdam ក្នុងព្រឹត្តិការណ៍ hacking conference Hack In The Box.។ គាត់បានរកឃើញនូវវិធីសាស្ត្រដើម្បីលាក់កូដមេរោគនៅក្នុង រូបភាព (jpeg, gif, …) មិនមែននៅក្នុងឯកសារដែលភ្ជាប់មកជាមួយនឹងអីុម៉ែល, PDFs ឬក៍ប្រភេទឯកសារដ៏ទៃទៀតឡើយ។

ដើម្បីធ្វើវាបាន លោក ​Shah បានប្រើប្រាស់នូវបច្ចេកទេស Steganography ដែលធ្វើការលាក់នូវខ្លឹមសារផ្សេងៗនៅក្នុង digital graphic image ដែលធ្វើឲ្យខ្លឹមសារទាំងនោះមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។

វិដេអូបង្ហាញ

នៅក្នុងវិដេអូទី១ខាងលើនេះ Shah បានបង្ហាញនូវដំណើរការជាជំហានៗ នៃការលាក់កូដមេរោគទៅក្នុងរូបភាពដោយប្រើប្រាស់បច្ចេកទេស Steganography ។

នៅក្នុងវិដេអូទី២ខាងក្រោម លោក Shah បានបង្ហាញពីដំណើរការនៃការវាយប្រហារ។

សូមគិតម្តងទៀត មុននឹងអ្នកចុចបើកមើលរូបភាពណាមួយ

ឯកសារបន្ថែម៖

https://conference.hitb.org/hitbsecconf2015ams/wp-content/uploads/2015/02/D1T1-Saumil-Shah-Stegosploit-Hacking-with-Pictures.pdf

Exit mobile version