HappyCambodia.com – Hacked
នាពេលយប់នេះ គេហទំព័រ www.happycambodia.com ត្រូវបានទទួលរងការវាយប្រហារដោយក្រុម hacker ចេនចៀន ដែលបានចេញមុខ វាយប្រហារទៅលើគេហទំព័រ មួយចំនួន មានដូចជា CNC.com, MyTV.com, khmerenterprises.com, Price.com, …។ល។ ក្នុងពេលនេះ គេហទំព័រ happycambodia.com មិនអាចមើលព័ត៌មានបានទេ ។
ខាងក្រោមនេះគឺជាពាក្យពេចន៍របស់ក្រុមចេកចៀនដែលបានសរសេរនៅក្នុងវិបសាយ៖
ជាដំបូង ខ្ញុំសូមទាញពេលវេលារបស់អ្នកមកអាននូវពាក្យពេចន៍របស់ខ្ញុំ។ យើងខ្ញុំចូលមកទីនេះគឺប្តូរមុខវិបសាយ (defaced) មិនមែនមកពីពួកយើងគិតថា យើងមានវិជ្ជាគុនខ្លាំង នោះទេ ប៉ុន្តែយើងនៅទីនេះគឺដើម្បីតេស្ត ប្រព័ន្ធសន្តិសុខវិបសាយ។ យើងមិនមែនជា hacker អាជីពឡើយ យើងគ្រាន់តែជាក្មេងៗ ដែលរៀនសូត្រអំពីវិធីសាស្ត្រ hack។
ហេតុដូចម្តេចបានជាយើង defaced? ពីព្រោះ បើសិនជាខ្ញុំធ្វើការទាក់ទងអ្នកក្នុងមធ្យោបាយផ្សេង អ្នកគ្រប់គ្រងវិបសាយនឹងមិនចាប់អារម្មណ៍អំពីប្រព័ន្ធសន្តិសុខរបស់ខ្លួនឡើយ។ យើងប្រាប់អ្នកថា វិបសាយរបស់អ្នកមានចំនុចខ្សោយ ដែលអាចឲ្យក្រុមចេកចៀនយើងខ្ញុំ អាច hack ចូលទៅកាន់ Webserver អ្នកបាន។
សូមអរគុណសម្រាប់ចំណាយពេលវេលាអានពាក្យពេចន៍ទាំងនេះ។ ខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនឹងធ្វើការជួសជុលវិបសាយអ្នកយ៉ាងដូចម្តេច?
ពីក្រុមចេកចៀន
មកដល់វេលាម៉ោង 11:40PM នេះ វិបសាយ HappyCambodia.com ត្រូវបានដាក់ក្រោមការថែទាំ និងត្រូវបានបញ្ជូនបន្តទៅកាន់វិបសាយ www.anuksa.com ហើយ …