Hacking Google’s Drive
Google Drive គឺជាសេវាកម្មមួយថ្មីសម្រាប់ Google Docs ដែលអាចអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ ធ្វើការភ្ជាប់ទៅកាន់ ឯកសារ ដែលបានរក្សាទុកប្រកបដោយសុវត្ថិភាព។ នៅក្នុងការបង្ហាញ ក្នុង ពេលថ្មីៗនេះ Hacker បានធ្វើការ វាយប្រហារទៅលើ Google Docs ប្រកបដោយជោគជ័យ ដោយធ្វើធ្នាក់ដល់អ្នកប្រើប្រាស់ ក្នុងការទាញយក ព័ត៌មាន Facebook, Gmail, Yahoo ជាមួយនឹងប័ណ្ណឥណទាន របស់ពួកគេ។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខឈ្មោះថា Christy Philip Mathew បានប្រើប្រាស់វិធីសាស្រ្តពីរបញ្ចូលគ្នាគឺ ClickJacking និង CSRF (Cross Site Request Forgery) នៅក្នុង Google Docs ដែលអាចអនុញ្ញាតឲ្យ hacker អាចធ្វើការបង្កើត ឯកសារនៅក្នុង Drive ជនរងគ្រោះសម្រាប់ ការវាយប្រហារបែប phishing បន្តទៀត។
សម្រាប់អ្នកដែលមិនទាន់ដឹង ថាតើអ្វីទៅជា ClickJacking នោះគឺថា វាគឺជាវិធីសាស្រ្តមួយដែល hacker ធ្វើធ្នាក់ឲ្យអ្នកប្រើប្រាស់ដំណើរការសកម្មភាពណាមួយនៅក្នុងវិបសាយ ដោយលាក់នូវ អ្វីដែលអាចចុចនៅ ក្នុង iframe ដែលមើលមិនឃើញ (invisible iframe)។
ខាងក្រោមនេះ គឺជាវិដេអូដែលបង្ហាញពិវិធីសាស្រ្តខាងលើ៖