Hackers Are Exploiting Microsoft PowerPoint to Hijack Computers
អ្នកវាយប្រហារកំពុងធ្វើការវាយប្រហារទៅលើកុំព្យូទ័រ ដោយប្រើប្រាស់ចំនុចខ្សោយនៅក្នុង Microsoft PowerPoint
អ្នកវាយប្រហារបានធ្វើការវាយប្រហារ ទៅលើចំណុចខ្សោយនៅក្នុង Microsoft Office ដោយប្រើប្រាស់នូវ PowerPoint ធ្វើជាយានក្នុងការជ្រៀតចូល ទៅគ្រប់គ្រងកុំព្យូទ័រ របស់អ្នកប្រើប្រាស់ Microsoft Windows ។
ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីែណនាំក្នុងវិបសាយរបស់ខ្លួនឯងថា វាគឺជាការប្រហារដែលមានលក្ខណៈគោលដៅច្បាស់លាស់ (Targeted Attacks) ប្រឆាំងទៅនឹងអ្នកប្រើប្រាស់ តាមរយៈ Microsoft PowerPoint ហើយអ្នកវាយប្រហារនឹងអាចធ្វើការគ្រប់គ្រងទាំងស្រុងនូវកុំព្យូទ័រនោះ។ ជាមួយនឹងលទ្ធភាពក្នុងការគ្រប់គ្រង អ្នកវាយប្រហារអាចដំណើរការនូវពាក្យបញ្ជាផ្សេងៗ ឬលប់ទិន្នន័យ ហើយបញ្ចូលនូវកម្មវិធីមិនល្អ ដូចជាមេរោគជាដើម។
ការវាយប្រហារនេះ គឺមានផលប៉ៈពាល់ទៅដល់គ្រប់ជំនាន់នៃ Microsoft Windows ទាំងអស់ (លើកលែងតែ Windows Server 2003 ប៉ុណ្ណោះ) ហើយវាអាចដំណើរការទៅបាន (ការជ្រៀតចូល) នៅពេលដែលអ្នកប្រើប្រាស់បើកនូវ ឯកសារជា Microsoft Office ដែលមានបញ្ហា។
ជាសំណាងល្អ ដែលការវាយប្រហារនេះ ទាមទារឲ្យមានការចូលរួមពីអ្នកប្រើប្រាស់ (អ្នកប្រើប្រាស់ត្រូវចុចបើកឯកសារ PowerPoint)។ ដូច្នេះអ្នកត្រូវតែមាន ការប្រុងប្រយ័ត្នខ្ពស់នៅពេល ទាញយកនូវឯកសារប្រភេទជា PDF ។
ក្នុងពេលនេះ Microsoft បានបន្តធ្វើការស្រាវជ្រាវនូវបញ្ហានេះ ។ ក្នុងកំឡុងពេលនេះ ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានចេញផ្សាយនូវការណែនាំ និងការងារមួយចំនួន សម្រាប់អ្នកប្រើប្រាស់ដែលមានការព្រួយបារម្ភអំពីសន្តិសុខ ដោយរួមមានទាំងការទាញយកនូវកូនកម្មវិធី (tool) សម្រាប់ការពារអ្នកប្រើប្រាស់ផងដែរ។
ព័ត៌មានបន្ថែម៖