German Missile System Hacked

ប្រព័ន្ធមីស៊ីលរបស់អាលីម៉ង់ត្រូវបានគេហេគចូល ។ វាគឺជាព័ត៌មានមួយគួរឲ្យរន្ធត់ហើយគ្រោះថ្នាក់ណាស់ នៅពេលដែលអ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅក្នុង ប្រព័ន្ធបញ្ជាមីស៊ីលបាន។

ប្រព័ន្ធប្រឆាំងមីស៊ីលអាលីម៉ង់ (German Patriot anti-aircraft missile system) ដែលមានមូលដ្ឋាននៅព្រំដែន Turkish-Syrian ត្រូវបានគេរាយការណ៍ថា ត្រូវបានគេហេគចូលមកពីបរទេសដោយជោគជ័យ ហើយបានចេញពាក្យបញ្ជាដែលមិនអាចពន្យល់បាន (unexplained commands) ។

ការវាយប្រហារទៅលើប្រព័ន្ធ ​Patriot missiles ត្រូវបានរកឃើញនៅពេលដែលពាក្យបញ្ជាដែលមិនអាចពន្យល់បាន ត្រូវបានគេបញ្ជាទៅកាន់អាវុធនោះ តាមរយៈចំនុចទីតាំងខ្សោយពីរ (two weak spots)។

តាមការឲ្យដឹងពីការបោះពុម្ភផ្សាយរបស់អាលីម៉ង់ Behörden Spiegel បានរាយការណ៍ថា ប្រព័ន្ធមីស៊ីលផលិតនៅអាមេរិកមួយនេះ ត្រូវបានភ្ជាប់ចូលទៅបាន តាមរយៈ computer chip ដែលផ្តល់ការបញ្ជាទៅកាន់អាវុធ ឬតាមរយៈព័ត៌មានផ្លាស់ប្តូរផ្ទាល់ភ្លាមៗ (real-time) ដែលផ្តល់នូវការទាក់ទងរវាងអាវុធ និងពាក្យបញ្ជា។ អ្នកវាយប្រហារអាចលួចបាននូវព័ត៌មានសម្ងាត់ ហើយធ្វើការភ្ជាប់ចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងមីស៊ីល ដែលអាចឲ្យវាបាញ់ទៅកាន់គោលដៅណាមួយ ដែលមិនបានគិតទុកជាមុន។

ប៉ុន្តែទោះបីជាយា៉ងនេះក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាលី្លម៉ង់បានធ្វើការបដិសេធន៍នូវរបាយការណ៍នេះ ហើយនិយាយថាវាខ្វះនូវភស្តុតាងបញ្ជាក់។

US Backdoored Weapons to Steal Nation’s Secrets

លោក Annie Machon ដែលជាអតីតភ្នាក់ងារ MI5 និងជាទំលាយការសម្ងាត់ (whistleblower) បានប្រាប់ដល់សារព័ត៌មាន RT ថាអាវុធយុទ្ធភ័ណ្ឌរបស់ អាមេរិកអាចមាននូវ backdoors។ លោក Edward Snowden ក៏បានបញ្ចេញនូវព័ត៌មានផងដែរ ដែលថារដ្ឋាភិបាលអាមេរិកធ្វើចារកម្មតាមប្រព័ន្ធអ៊ិនធឺណិត ដើម្បីលួចព័ត៌មានសម្ងាត់ជាតិ។

កាលពីខែមិថុនា អាលីម៉ង់បានធ្វើការសំេរចចិត្តចំណាយលុយ USD4.5 Billion ដើម្បីជំនួសនូវ Patriot missiles ជាមួយនឹងប្រព័ន្ធ Medium Extended Air Defense System ដែលបានប្រើប្រាស់ដោយ US និង Italy.

ប្រភព៖

http://thehackernews.com/2015/07/Patriot-anti-aircraft-missile-hacked.html

Exit mobile version