កិច្ចពិភាក្សា៖ ការគាំ​ពារ​កុមារ​ ពីការ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ តាម​ប្រព័ន្ធ​អុីនធឺណិត

កិច្ចពិភាក្សា​ប្រចាំ​សប្ដាហ៍​៖ ការគាំ​ពារ​កុមារ​ពីការ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ តាម​ប្រព័ន្ធ​អុីនធឺណិត

គោលបំណងនៃកិច្ចពិភាក្សានេះ គឺផ្តោតសំខាន់ដើម្បីបង្កើនការយល់ដឹងដល់សាធារណៈជនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកំពស់ ការទប់ស្កាត់ ការការពារកុមារតាមរប្រព័ន្ធបច្ចេកវិទ្យា និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអុីនធឺណិត។

បន្ថែមជាមួយគ្នានេះផងដែរ វាគឺជំរុញកិច្ចសហប្រតិបត្តិការជាអន្តរវិស័យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឌីជីថល លើកិច្ចការពារកុមារ ព្រមទាំងបង្ហាញនូវវិធីសាស្ត្រដើម្បីបង្កើនកិច្ចការពារកុមារប្រកបដោយប្រសិទ្ធិភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារកម្ពុជា។

រូបភាពពី ​BTV: វាគ្មិនដែលចូលរួមកិច្ចពិភាក្សា

កិច្ចសន្ទនានេះ ក៏នឹងពន្យល់ឱ្យយើងដឹង

១. អំពីវឌ្ឍន៍ភាពរបស់រាជរដ្ឋាភិបាលក្នុងការជួយការពារកុមារក្នុងពេល ​COVID-19 ដែលមានការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យា
២. អំពីហានិភ័យក្នុងពេលបច្ចុប្បន្នសម្រាប់កុមារ ហើយហានិភ័យទាំងនោះមានជារូបភាពបែបណា?
៣. តើក្រុមហ៊ុនបច្ចេកវិទ្យាបានចូលរួមចំណែកយ៉ាងដូចម្តេចខ្លះ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្វផ្លូវភេទកុមារ?
៤. តើយើងអាចសំគាល់អការៈកុមារយ៉ាងដូចម្តេច ដែលអាចសន្មតថាកុមារអាចធ្លាក់ក្នុងបញ្ហានេះ? តើយើងគួរមានយន្តការច្បាប់យ៉ាងដូចម្តេច ដើម្បីឱ្យការអនុវត្តប្រកបដោយប្រសិទ្ធិភាព?
៥. តើខាងសង្គមសុីវិលបានចូលរួមចំណែកយ៉ាងដូចម្តេចខ្លះទៅលើការងារនេះ?
៦. តើក្រសួងអប់រំមានវិធានការណ៍យ៉ាងដូចម្តេចខ្លះ?

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version