ISAC Cambodia (InfoSec)
GeneralSecurity News

ការក្លែងបន្លំឌីជីថលមានការកើនឡើងក្នុងអាស៊ាន

ស្ថាប័នហិរញ្ញវត្ថុកំពុងរាយការណ៍អំពីការខាតបង់រាប់ពាន់លានដុល្លារ។ យោងតាមឯកសារមួយ ​(whitepaper) ចេញផ្សាយដោយ Accenture ដែលមានចំណងជើងថា “Unmask digital fraud today” ស្តីពីការក្លែងបន្លំឌីជីថល (digital fraud) បានបង្កាញថា ការខាតបង់ជាសកលដែលត្រូវបានគេរំពឹងថាទាក់ទងនឹងការលួចបន្លំប្រតិបត្តិការ (transaction fraud) គឺមានតម្លៃយ៉ាងហោចណាស់ ៣១.៣ពាន់លានដុល្លារអាមេរិក។

ភាពជឿនលឿនខាងបច្ចេកវិទ្យា និងអ៊ិនធឺណិតល្បឿនលឿនបានធ្វើឱ្យមានផ្លាស់ប្តូរទីផ្សារទូទាត់ (payment market) ដោយផ្តល់ឱ្យស្ថាប័នហិរញ្ញវត្ថុអាចធ្វើការដោយផ្ទាល់ជាមួយអតិថិជន ដែលមិនធ្លាប់ដែលមានពីមុនមកនោះទេ។ ជាអកុសល វាក៏បាននាំមកជាមួយនូវពួក Hackers ដែលអាចធ្វើការគំរាមកំហែងថ្មីៗដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជន ដោយការលួចបន្លំទិន្នន័យតាមអ៊ិនធឺណិត។

អាស៊ីអាគ្នេយ៍គឺជាតំបន់ងាយរងគ្រោះបំផុតក្នុងការក្លែងបន្លំ ឬឆបោក បើប្រៀបធៀបនឹងតំបន់ផ្សេងទៀតនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។ តាមរបាយការណ៍ឆ្នាំ២០១៩ របស់ AppsFlyer ដែលមានចំណងជើងថា “Fraud rising: How bots and malware are compromising APAC’s Apps” បានរកឃើញថា ការខាតបង់នៅអាស៊ីអាគ្នេយ៍មានចំនួន ៤០ភាគរយ នៃការខាតបង់បន្លំដែលប៉ាន់ស្មានសរុបនៅក្នុង APAC ដែលមានចំនួនសរុប ៦៥០លានដុល្លារ។ របាយការណ៍បានបង្ហាញថា កម្មវិធីហិរញ្ញវត្ថុ (financial apps) មានអត្រានៃការក្លែងបន្លំខ្ពស់បំផុតនៅក្នុងតំបន់។

ការវាយប្រហារ Bot គឺជាវិធីសាស្ត្រឈានមុខគេនៃការក្លែងបន្លំនៅក្នុងតំបន់ ដែលមានអត្រាជាមធ្យម ៦៤,២ ភាគរយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ រួមមានប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ អត្រា prevalence ខ្ពស់បំផុតនៅក្នុងតំបន់គឺ នៅក្នុងប្រទេសវៀតណាម (៨៧,១ ភាគរយ) សិង្ហបុរី (៦៦,៣ ភាគរយ) និងឥណ្ឌូណេស៊ី (៥៨,៦ ភាគរយ) ។ ថ្នាលកម្មវិធីហិរញ្ញវត្ថុ (finance platforms) របស់ប្រទេសថៃ និងម៉ាឡេស៊ី ងាយនឹងទទួលរងគ្រោះដោយសារ “click flooding” ខណៈកម្មវិធីហិរញ្ញវត្ថុនៅក្នុងប្រទេសហ្វីលីពីនគឺងាយក្នុងការតំឡើង hijacking (៥០.៣ ភាគរយ) ។

របាយការណ៍នេះបានលើកឡើងពីទំហំទីផ្សារសំខាន់ៗនៅអាស៊ីអាគ្នេយ៍ និងអត្រាប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទចល័តខ្ពស់ ដែលជាកត្តារួមចំណែកដល់សកម្មភាពបន្លំតាមអ៊ិនធឺណិត។ យោងតាមរបាយការណ៍ចុងក្រោយរបស់ We Are Social និង Hootsuite បានបង្ហាញថាមានអ្នកប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទចល័តចំនួន ៣៩១លាននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងវៀតណាមក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។

ហេតុផលមួយទៀតសម្រាប់អត្រាបន្លំខ្ពស់ក្នុងតំបន់គឺ ចំណែកនៃឧបករណ៍ដំណើរការដោយ Android នៅក្នុងតំបន់ ដែលមានអត្រានៃការក្លែងបន្លំមាន៤ដង នៃឧបករណ៍ដំណើរការដោយ iOS ។ របាយការណ៍ក៏បាននិយាយផងដែរថា ដោយសារតែធនធានតិចតួច និងតម្លៃខ្ពស់ អ្នកបង្កើតកម្មវិធីជាច្រើនត្រូវបានបង្ខំឱ្យទិញពីប្រភពតម្លៃទាប ដែលការក្លែងបន្លំកាន់តែមានជាទូទៅ ដូច្នេះវាបង្ហាញពីការប្រឈមមុខរបស់ខ្លួនទៅនឹងហានិភ័យខ្ពស់៕

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button