ISAC Cambodia (InfoSec)
GeneralSecurity News

CO-TRAVELER : NSA’s Cellphone Location Tracking Tool gathering 5 Billion records a day

តើអ្នកជឿទេថា National Security Agency (NSA) ធ្វើការប្រមូលទិន្នន័យប្រមាណជា 5 Billion ក្នុងមួយថ្ងៃនៅក្នុងទីតាំងទូរស័ព្ទចល័តជុំវិញពិភពលោក។

លោក Snowden បានធ្វើការបញ្ចេញនូវឯកសារមួយបង្ហាញថា NSA បានធ្វើការតាមដាន (tracking) ទីតាំងទូរស័ព្ទចល័តជុំវិញពិភពលោក ក៏ដូចជា ធ្វើការគូសវាសផែនទីនៃទំនាក់ទំនងរវាងនៃអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ក្នុងគោលបំណងដើម្បីធ្វើការកំណត់អត្តសញ្ណាញភេរវករ ហើយនឹងបណ្តាញរបស់វា ទៅក្រៅប្រទេស។

បើតាម Washington Post បានឲ្យដឹងថា៖ បច្ចេកទេសរូបមន្តគណិតវិទ្យាស្មុគស្មាញ ដែលអាចអនុញ្ញាតឲ្យ NSA ធ្វើការវិភាគនិងគូសវាសផែនទី ទំនាក់ទំនងនៃម្ចាស់ទូរស័ព្ទ ដោយធ្វើទំនាក់ទំនងនៃទម្រង់ផ្លូវចលនាផ្លាស់ប្តូរពីពេលមួយទៅមួយជាមួយនឹងអ្នកប្រើប្រាស់ទូរស័ព្ទដទៃរាប់ពាន់ ឬរាប់លានអ្នកទៀត ដែលឆ្លងកាត់ផ្លូវនោះ។

កម្មវិធីដែលប្រើប្រាស់សម្រាប់ធ្វើការតាមដាន មានឈ្មោះថា CO-TRAVELER ដែលធ្វើការកំណត់ទីតាំងនៃ cell phones នៅក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេស ដែលបានធ្វើការទូរស័ព្ទចេញ ហើយក័មានសមត្ថភាពធ្វើការតាមដាន cell phones ទោះបីជាមិនប្រើប្រាស់ក៏ដោយ។

ព័ត៌មានបន្ថែម៖

http://www.washingtonpost.com/world/national-security/nsa-tracking-cellphone-locations-worldwide-snowden-documents-show/2013/12/04/5492873a-5cf2-11e3-bc56-c6ca94801fac_story.html

http://apps.washingtonpost.com/g/page/national/how-the-nsa-is-tracking-people-right-now/634/

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button