ISAC Cambodia (InfoSec)
GeneralSecurity News

ទិន្នន័យជាច្រើនរបស់ក្រុមហ៊ុន Broadvoice ដែលបានរក្សាទុកនៅក្នុងប្រព័ន្ធ Cloud ត្រូវបានបែកធ្លាយ

ក្រុមហ៊ុន Broadvoice គឺជាក្រុមហ៊ុនដ៏ល្បីមួយដែលផ្ដល់សេវាកម្មបម្រើអតិថិជនសម្រាប់ក្រុមហ៊ុនខ្នាតតូចនិងខ្នាតកណ្ដាល ដូចជាផ្ដល់ការទំនាក់ទំនងតាមរយៈសំឡេង វីដេអូ និងអាចធ្វើការពីចម្ងាយជាដើម។ ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមហ៊ុនបានបែកធ្លាយសារសម្លេងចំនួនប៉ុន្មាន ៣៥០លាន ខ្សែអាត់សំឡេងរវាងក្រុមហ៊ុននានានិងអតិថិជនរបស់ពួកគេ ដែលបានថតនិងរក្សាទុកនៅក្នុងប្រព័ន្ធ Cloud របស់ក្រុមហ៊ុន Broadvoice។

បើតាមការរកឃើញពីក្រុមអ្នកស្រាវជ្រាវនៃក្រុមហ៊ុន Comparitech បានឱ្យដឹងថាក្រុមហ៊ុន Broadvoice បានទុកចោលប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ពួកគេជាចំហរ ដែលអាចឱ្យជនអនាមិកចូលមើលទិន្នន័យទាំងនោះបានដោយមិនចាំបាច់ប្រើឈ្មោះឬលេខសម្ងាត់នោះទេ។ ទិន្នន័យរបស់អតិថិជនដែលត្រូវបានបែកធ្លាយនោះមានដូចជា ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងលេខទូរសព្ទជាដើម ប៉ុន្តែខ្សែអាត់សំឡេងខ្លះក៏មានព័ត៌មានដែលអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់អតិថិជនដូចជា ព័ត៌មាន ទាក់ទងទៅនឹងសុខភាពរបស់ពួកគេជាដើម។

បច្ចុប្បន្នក្រុមហ៊ុន Broadvoice បានប្រកាសថា ភាពចន្លោះប្រហោងនេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនចំនួនប្រមាណ ១មុឺនក្រុមហ៊ុន ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាតើអតិថិជនចំនួនប៉ុន្មានក្នុងក្រុមហ៊ុនទាំងនោះដែលត្រូវបានប៉ះពាល់ផងដែរនោះទេ។ជាការពិតណាស់ការផ្ទុកទិន្នន័យតាមរយៈប្រព័ន្ធ Cloud គឺវាមានភាពងាយស្រួលនិងធ្វើឱ្យការរស់នៅរបស់យើងកាន់តែប្រសើរ ប៉ុន្តែដោយសារតែមើលឃើញពីហានិភ័យទាក់ទងទៅនឹងការបែកធ្លាយទិន្នន័យទាំងនោះហ្នឹងហើយបានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែណែនាំលោកអ្នកឱ្យចៀសវាងការផ្ទុកទិន្នន័យសំខាន់ៗដែលលោកអ្នកមិនចង់ឱ្យបែកធ្លាយនៅក្នុងប្រព័ន្ធ Cloud ហើយលោកអ្នកគួរតែផ្ទុកទិន្នន័យទាំងនោះនៅក្នុង ឧបករណ៍រក្សាទុកទិន្នន័យនៅខាងក្រៅ (External storage) វិញ និងសូមកុំភ្ជាប់វាទៅនឹងកុំព្យូទ័រនៅពេលដែលលោកអ្នកមិនត្រូវការប្រើប្រាស់វានោះ៕

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button