អាជីពការងាររបស់អ្នកមានវិញ្ញាបនប័ត្រ CISSP និងប្រាក់ខែរំពឹងទុក
សេចក្តីផ្តើម
ISC2’s CISSP នៅតែជាវិញ្ញាបនប័ត្រមួយដែលមានតម្រូវការ និងទទួលបានការទទួលស្គាល់ជាសាកលនៅក្នុងជំនាញសន្តិសុខព័ត៌មាន។ ការស្វែងរកបេក្ខជនបំពេញការងារនៅក្នុងសហគ្រាសធំៗនៅជុំវិញពិភពលោក, វិញ្ញាបនប័ត្រ CISSP គឺជាការទាមទារមួយដ៏ចាំបាច់មួយនៅក្នុងការងារផ្នែកសន្តិសុខព័ត៌មាន ។
អាជីពការងារផ្នែកសន្តិសុខព័ត៌មាន
ក្នុងនាមជាអ្នកវិភាគ ឬផ្តល់ប្រឹក្សាផ្នែកសន្តិសុខព័ត៌មាន នៅពេលដែលអ្នកធ្វើការក្នុងតួនាទីជា IT & Information Security ជាទូទៅអ្នកផ្តោតទៅលើ សន្តិសុខផ្នែកហេដ្ឋារចនាសម្ព័ន្ធ (IT Infrastructure Security), សន្តិសុខទៅលើកម្មវិធី (applicaiton security), គោលនយោបាយសន្តិសុខនិងនីតិវិធី (IT policies and procedures) និងគោលការណ៍នានាពាក់ព័ន្ធទៅនឹងសន្តិសុខព័ត៌មាន។
អ្នកប្រហែលជានៅក្នុងទីតាំងមួយនៃអាជីពការងាដើម្បីសំលឹងមើលឧិកាសក្នុងការចាប់យកជំនាញផ្នែកសន្តិសុខព័ត៌មាន ហើយនឹងស្វែងរកផ្លូវដើម្បីសម្រេចគោលបំណងរបស់អ្នក។
ដើម្បីចាប់យកវីញ្ញាបនប័ត្រ CISSP ឬ Certified Information Systems Security Professional, អ្នកដែលកាន់នូវវិញ្ញាបនប័ត្រនេះ តែងតែទាមទារនូវប្រាក់ខែច្រើនជាងអ្នកដែលមិនមានវិញ្ញាបនប័ត្រ។ អ្នកដែលមានសញ្ញាបនប័ត្រនេះតែងតែត្រូវបានគេសាកសួរយោបល់ក្នុងការផ្តល់ការប្រឹក្សាដើម្បីអភិវឌ្ឍន៍គោលនយោបាយថ្មីៗ និងនីតិវិធីពាក់ព័ន្ធ។
ប្រាក់ខែដែលចង់បាន
តើអ្វីដែលអ្នកចង់បាននៅពេលដែលអ្នកទទួលបានវិញ្ញបនប័ត្រ CISSP? ខាងក្រោមនេះគឺជាដកស្រង់ចេញពីវេបសាយ Payscale សម្រាប់ជាឯកសារយោងទៅតាមប្រទេសនិមួយៗដោយរួមមានទាំងបញ្ជាប់ (links) នៅក្នុងនោះផងដែរ។ និយាយជារួម ប្រាក់ខែគឺពឹងផ្អែកទៅលើកត្តាមួយចំនួនដោយរួមមាន បទពិសោធន៍, ទីតាំងបម្រើការងារ ។ល។ និង ។ល។
ខាងក្រោមនេះគឺជាមធ្យមភាពប្រចាំប្រទេសនីមួយៗក្នុងឆ្នាំ ២០១៦ សម្រាប់អ្នកដែលមានវិញ្ញាបនប័ត្រ CISSP រួមនឹងបទពិសោធន៍ពី ៥ ទៅ ៩ឆ្នាំ ៖
ចក្រភពអង់គ្លេស គឺមានចន្លោះរវាងពី £52,000 and £64,000 ក្នុងមួយឆ្នាំ ។
សហរដ្ឋអាមេរិក គឺមានចន្លោះរវាងពី $90,000 and $110,000 ក្នុងមួយឆ្នាំ ។
ឥណ្ឌា គឺមានចន្លោះរវាងពី INR120,000 and INR180,000 ក្នុងមួយឆ្នាំ ។
អូស្ត្រាលី គឺមានចន្លោះរវាងពី AU$102,000 and $125,000 ក្នុងមួយឆ្នាំ ។
United Arab Emirates គឺមានចន្លោះរវាងពី AED 245,000 and AED 370,000 ក្នុងមួយឆ្នាំ ។
ខាងលើនេះគ្រាន់តែតួលេខមួយចំនួនសម្រាប់ផ្តល់ជាការយល់ដឹងទូទៅទៅលើប្រាក់ខែ ដែលនឹងទទួលបាននៅពេលដែលអ្នកធ្វើការពេញម៉ោងជាមួយនឹងវិញ្ញាបនប័ត្រ CISSP ។
សរុបសេចក្តីមក CISSP គឺជាវិញ្ញាបនប័ត្រមួយសម្រាប់អ្នកដែលចង់ទទួលបានតួនាទីខ្ពស់នៅក្នុងជំនាញសន្តិសុខព័ត៌មាន ហើយទទួលបានប្រាក់ខែខ្ពស់ជាមួយនឹងការគោរព៕