China vows to “clean the internet” in cybercrime crackdown, 15,000 arrested

ក្រសួងសន្តិសុខសាធារណៈនៃរដ្ឋាភិបាលចិន បាននិយាយនៅក្នុងសប្តាហ៍នេះថា មានមនុស្សប្រមាណជា ១៥០០០នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីដំណើរការនូវ ប្រតិបត្តិការ បង្ក្រាបបទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅថា “ការសំអាតអ៊ិនធឺណិត Cleaning the Internet” ។

ប្រតិបត្តិការដែលមានរយៈពេល ៦ ខែ (ហើយទើបចាប់ផ្តើមក្នុងខែកក្កដា) បានធ្វើការស៊ើបអង្កេតច្រើនជាង ៧៤០០ ករណីនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត និងមានវិបសាយប្រមាណ ៦៦០០០ ដែលពាក់ព័ន្ធ។

នៅក្នុងសេចក្តីប្រកាសនៅក្នុងវិបសាយ ក្រសួងបាននិយាយថា ការចាប់ខ្លួនទាំងនោះដោយហេតុផលថា វាបានធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខអ៊ិនធឺណិត ហើយបាន បង្ហាញនូវករណីលំអិតចាប់រាប់ពី ការវាយប្រហារទៅលើបណ្តាញ និងរវាយលុកវិបសាយ រហូតដល់ការក្លែងបន្លំ។

ការស៊ើបអង្កេតទៅលើករណីចំនួនពីរ បានពាក់ព័ន្ធទៅនឹងការវាយលុកចូលទៅកាន់វិបសាយ ហើយបង្ហាញនូវការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងទៅនឹង វិបសាយលេងល្បែងស៊ីសង។ វិបសាយដែលរងការវាយលុកនោះ រួមមានវិបសាយនៃក្រុមហ៊ុនលក់ឧិសថ និងវិបសាយព័ត៌មានសំខាន់ៗប្រមាណជាង ៤០។

ក្រសួងក៏បានធ្វើការរៀបរាប់អំពីករណីមួយដែលអ្នកវាយប្រហារប្រើប្រាស់នូវ ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវិបសាយ ​Baidu ដើម្បីបោកប្រាស់ប្រជាជន (បោកប្រាស់ថាជាក្រុមហ៊ុនបម្រើសេវាកម្មផ្នែកអាកាសចរណ៍)។

ករណីផ្សេងទៀតពាក់ព័ន្ធទៅនឹងអ្នកវាយប្រហារផ្ញើរសារជាច្រើន (mass SMS) ដែលមានផ្ទុកទៅដោយតំណរភ្ចាប់មានមេរោគ ដើម្បីគ្រប់គ្រងឧបករណ៍ចល័តនោះទាំងនោះ។

ក្រសួងក៍បាននិយាយបន្តទៀតថា លទ្ធផលផ្សេងទៀតនៃការស៊ើបអង្កេតក្នុងការចាប់ខ្លួនសមាជិក ៦នាក់នៃក្រុមដែលទទួលខុសត្រូវលើការផ្ញើរចេញនូវ SMS spam ចេញពី WiFi base stations។

នៅក្នុងករណីខ្លះ កាលពីឆ្នាំទៅ រដ្ឋាភិបាលចិនបានធ្វើការចាប់ខ្លួនអ្នកបង្កើតសារ spam (spammers) ច្រើនជាង ១៥០០នាក់ ដែលប្រើប្រាស់ mobile base stations ក្នុងការផ្ញើរសារ។

ដោយយោងទៅតាមរបាយការណ៍ពី ​Reuters បានឲ្យដឹងថា ការបង្ក្រាបសព្វថ្ងៃនេះក៍ផ្តោតទៅលើវិបសាយផ្តល់នូវ ព័ត៌មានខុសច្បាប់ ក៍ដូចជាការផ្សាយពាណិជ្ជកម្មសម្រាប់អំពើអាសអាភាស ការលក់កាំភ្លើង និងគ្រប់ផ្ទុះ។

ដោយយោងទៅលើអ្វីដែលថាការប៉ុនប៉ងធ្វើឲ្យមានតម្លាភាព ប៉ូលីសចិនបានដំណើរការនូវ “Internet inspection” នៅក្នុងខែមិថុនា (2015) កន្លងទៅនេះ ដែលរួមមាននូវប៉ូលីសមកពី ទីក្រុងចំនួន ៥០ ប្រើប្រាស់គណនីសាធារណៈនៅលើ social network ដូចជា WeChat និង Weibo។ មន្ត្រីទាំងនេះ នឹងធ្វើការកំណត់ និងការពារឧក្រិដ្ឋកម្ម និងពាក្យពេជន៍មិនសមស្រប។

Exit mobile version