ISAC Cambodia (InfoSec)
GeneralSecurity News

China denounces US cyber-theft charges

ចិនបដិេសធន៍ការចោទប្រកាន់របស់អាមេរិករឿងចោរកម្មតាមប្រព័ន្ធអិនធឺណែត

ចិនបានធ្វើការប្រកាសបដិេសធន៍នូវការចោទប្រកាន់ដោយអាមេរិក ប្រឆាំងទៅនឹងមន្ត្រីកងទ័ពចំនួន ៥នាក់ទៅលើបទចារកម្មសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ិនរធឺណែត។ ក្រុងប៉េកាំងបាននិយាយថា ខ្លួនមិនដែលពាក់ព័ន្ធ ឬក៍បានចូលរួមក្នុងករណីចោរកម្ម (cyber-theft) ហើយការចោទប្រកាន់ទាំងនោះ នឹងធ្វើឲ្យខូចខាតដល់កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។

ព្រះរាជអាជ្ញារបស់អាមេរិកបាននិយាយថា មន្ត្រីទាំងនោះបានលួចយកនូវ កិច្ចការសម្ងាត់ពាណិជ្ជកម្ម (trade secrete) ហើយនឹងឯកសារផ្ទៃក្នុងពីក្រុមហ៊ុនធំៗចំនួន ៥ និងសហជីពការងារ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកបានជម្រុញឲ្យក្រុងវ៉ាស៊ីនតោនធ្វើការ កែសម្រួលនូវកំហុសឆ្គងនោះជាបន្ទាន់ ហើយដកចេញនូវបទចោទប្រកាន់ទាំងឡាយដែលមាន។

Wanted-by-FBI

បើតាមអ្នកនាំពាក្យលោក Qin Gang បាននិយាយថា ចិនបានធ្វើការសំរេចចិត្តព្យួរនូវសកម្មភាពទាំងឡាយរបស់ក្រុមការងារ China-US Cyber Working Group ដែលបានបង្កើតឡើង ក្នុងកំឡុងខែមេសា។

ជានិច្ចជាកាលចិនដតែងតែធ្វើការបញ្ជាក់ថា ខ្លួនឯងផ្ទាល់ (ចិន) គឺជាជនរងគ្រោះនៃចោរកម្មតាមប្រព័ន្ធអ៊ិនធឺណែត លួចស្ទាក់ចាប់ព័ត៌មាន និងសកម្មភាពឃ្លាំមើលដោយអាមេរិក។ លោក Qin បានបន្ថែមទៀតថា៖ ជាថ្មីម្តងទៀត យើងជម្រុញឲ្យភាគីអាមេរិក ធ្វើការពន្យល់ឲ្យបានច្បាស់អំពីអ្វីដែលខ្លួនបានធ្វើ និងបញ្ឈប់ជាបន្ទាន់សកម្មភាពទាំងអស់នោះ។ លោកបានព្រមានថា ចិននឹងធ្វើការឆ្លើយតប ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលំអិតឡើយ។

លោក Holders ដែលជា US Attorney General បានកំណត់អត្តសញ្ញាណនៃជនរងគ្រោះមានដូចជា Westinghouse Electric, US Steel, Alcoa Inc, Allegheny Technologies, SolarWorld និង US Steelworkers Union។ ការលុកលោយទាំងនោះ (hacking) មើលទៅត្រូវបានធ្វើឡើងដោយគ្មានហេតុផលអ្វីក្រៅពី ផលប្រយោជន៍សម្រាប់ ក្រុមហ៊ុនជាតិ (state-own) និងផលប្រយោជន៍ផ្សេងទៀតនៅចិន។

លោក John Carlin ដែលជា head of the justice department’s national security division, បាននិយាយថា នៅពេលដែលពាណិជ្ជកររបស់អាមេរិកម្នាក់ៗប្រឹងប្រែង រកការបង្កើតថ្មី គំនិតច្នៃប្រឌិត និងរៀបចំយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងជាមួយនឹងទីផ្សាពិភពលោក ក្រុមជនលេខ 61398 បានធ្វើការចំណាយពេលវេលានៅក្នុងក្រុងសៀងហៃ លួចយកនូវផ្លែផ្កានៃការប្រឹងប្រែងរបស់យើង។

Screenshot 2014-05-20 08.58.24

ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុន SolarWorld ដែលជាក្រុមហ៊ុនផលិតនូវផ្ទាំង solar និងគ្រឿងបំពាក់បន្ថែម កំពុងតែបាត់បង់ចំណែកទីផ្សារជាបន្តបន្ទាប់ ទៅអោយដៃគូប្រកួតប្រជែងដែលជាក្រុមហ៊ុនចិនលក់បានថោកជាងនោះ ក្រុមអ្នកវាយប្រហារ បានធ្វើការលួចយកនូវឯកសារស្តីពីយុទ្ធសាស្ត្រតម្លៃពីក្រុមហ៊ុននោះ។

នៅពេលដែលក្រុមហ៊ុន ​Westinghouse បានកំពុងតែចចារជាមួយនឹងក្រុមហ៊ុនចិន (state-owned) ដើម្បីសាងសង់នូវ nuclear power plants ក្រុមលេខ 61398 បានលួចយកនូវ secret design របស់ធាតុផ្សំនៃ nuclear plant ។

កាលពីឆ្នាំទៅ ក្រុមហ៊ុន Mandiant បានចេញផ្សាយនូវឯកសារស្តីពី Chinese military unit គឺជាក្រុមនៅពីក្រោយការវាយប្រហារយ៉ាងច្រើនទៅលើភ្នាក់ងាររដ្ឋបាលអាមេរិក និងក្រុមហ៊ុនជាច្រើន។

មន្ត្រី FBI  បាននិយាយថា ការវាយប្រហារក្នុងកំឡុងឆ្នាំ ២០០៦ ដល់ ២០១៤ នេះ បានធ្វើឲ្យមានការបាត់បង់យ៉ាងធំធេង (significant losses) ចំពោះក្រុមហ៊ុនទាំងឡាយ ហើយមើលទៅប្រហែល ជាមានជនរងគ្រោះជាច្រើនទៀត។

ប្រធានាធិបតីអាមេរិក លោក Barack Obama បានហៅ cyber attacks គឺជាការគំរាមគំហែងជាក់ស្តែង (real threat)  ចំពោះសន្តិសុខអាមេរិក និងសេដ្ឋកិច្ច។

ព័ត៌មានបន្ថែម៖

http://secudemy.com/china-denounces-us-cyber-theft-charges/

http://www.bbc.com/news/world-asia-china-27474393

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button