ISAC Cambodia (InfoSec)
GeneralSecurity News

Cambodia Cyber Army declare war with Anonymous Cambodia

នាពេលថ្មីៗនេះ មានក្រុមមួយនៅតាមបណ្តាញសង្គមហ្វេសប៊ុក បានតាំងខ្លួនឯងថាជា Cambodia Cyber Army (https://www.facebook.com/cambodia.cyber.army) ត្រូវបានបង្កើតឡើង ហើយដែលមានគោលបំណងធ្វើការប្រឆាំងទៅនឹងក្រុមអនាមិកកម្ពុជា ឬ Anonymous Cambodia (https://www.facebook.com/pages/Anonymous-Cambodia/667198356679130) ដើម្បីជួយការពាររដ្ឋាភិបាល។

គួររំលឹកឡើងវិញថា បន្ទាប់ពីសមាជិករបស់ក្រុមអនាមិកកម្ពុជាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់មក ក្រុមនេះបានធ្វើការប្រកាសក្តែងៗថានឹងធ្វើការវាយប្រហារកាន់តែខ្លាំងជាមុនទៅទៀត ទៅលើវិបសាយរបស់ រដ្ឋាភិបាល។ ក្រុម Cambodia Cyber Army បានធ្វើការប្រកាសថា នឹងបកស្រោមមុខទាំងអស់របស់សមាជិកដែលនៅសេសសល់របស់ក្រុមអនាមិកកម្ពុជា។

ក្រុម ​Cambodia Cyber Army បាននិយាយថា៖ ជូនចំពោះអាមិកកម្ពុជា យើងគឺជាទាហ៊ានបច្ចេកវិទ្យា យើងនឹងប្រើប្រាស់បច្ចេកទេសដើម្បីប្រចាំងតបតរជាមួយអ្នក យើងនឹងធ្វើអោយអ្នកដឹងថាពិភពលោកមានមេឃ ហើយមេឃមានលំហរ ហើយលំហរ ស្ថិតក្នុងចក្រវាឡ។

cca-1

គោលដៅទីមួយរបស់យើងគឺ Admin: @Attacker Fiber, Official: @Rogue Spy និង @Hero ។ រងចាំមើលថាតើពួកគេហ៊ានតស៊ូដោយយុត្តិធម៍ជាមួយពួកយើងដែរឬទេ? បើខ្លាំងមែនកុំលេងក្បាច់ស្រី អ្នកនឹងស្គាល់ខ្ញុំក្នុងពេលឆាប់ៗ េនះ។ ខ្ញុំនឹងប្រយុទ្ធជាមួយអ្នក យើងជា Cambodia Cyber Army. Expect US!!!!! នេះគឺជាអ្វីដែលក្រុម Cyber Cambodia Army បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួន។

បន្ថែមជាមួយគ្នានេះផងដែរ Cambodia Cyber Army ក៏បាននិយាយដែរថា ក្រុមខ្លួននឹងបញ្ចេញព័ត៌មានលំអិតរបស់ក្រុម Anonymous Cambodia ដោយចែកជាបីវគ្គ ដែលវគ្គទី១ ត្រូវបានបញ្ចេញរូចទៅហើយដូចខាងក្រោម៖

Screenshot 2014-05-16 21.56.10

 

ក្រុម Cambodia Cyber Army បាននិយាយថា បើសិនជាក្រុម ​Anonymous Cambodia ព្រួតដៃគ្នាធ្វើការបិទនូវ ​page របស់ខ្លួន ក្រុម ​Cambodia Cyber Army នឹងធ្វើការ បញ្ចេញនូវព័ត៌មានវគ្គទី២ និងទី៣ ដើម្បីបញ្ចប់ជីវិតក្រុម Anonymous Cambodia តែម្តង។

 

cca-2

 

មកដល់វេលាយប់នេះ ក្រុម Anonymous Cambodia  បានធ្វើការប្រកាសនឹងដកសមាជិកខ្លួនឲ្យអស់ចេញពីក្រុមហើយ។

Screenshot 2014-05-16 22.21.45

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button