Bank need to Pay to Microsoft for WinXP Support

ក្រៅពីទទួលបានការព្រមានជាច្រើនដងពីក្រុមហ៊ុនម៉ៃក្រូសូហ្វ និងអ្នកជំនាញការផ្នែកសន្តិសុខរួចមក Windows XP គឺនៅតែត្រូវបានប្រើប្រាស់ដោយអង្គភាពជាច្រើនដូចជា រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាសហគ្រាសធំៗនានាជុំវិញពិភពលោកនេះផងដែរ។

បើសិនជាយើងក្រលេកមើលទៅលើស្ថិតិ យើងឃើញថា មានកុំព្យូទ័រប្រមាណជា ៣០ភាគរយ នៅតែដំណើរការ Windows XP នៅឡើយ ដោយរួមមាននូវ ធនាគារ ក្រុមហ៊ុនអាកាសចរណ៍ និងសហគ្រាសធំៗ។

តែបើសិនជាអ្នកនៅតែប្រើប្រាស់ Windows XP ចាប់ពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៤ នេះតទៅ អ្នកអាចជួបនូវហានិភ័យខ្ពស់ ដោយសារតែ Windows XP នឹងត្រូវស្លាប់នាថ្ងៃនោះ ហើយអ្នកប្រើប្រាស់នឹងប្រឈមមុខទៅនឹងរាល់បញ្ហានៃការគំរាមគំហែងទាំងអស់។ អស់រយៈពេលជាង ១៣ ឆ្នាំបន្ទាប់ពីចេញលក់ដំបូងមក ក្រុមហ៊ុនមៃ៉ក្រូសូហ្វនឹងឈប់ធ្វើការគាំទ្រទៀតហើយ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤។

ការបន្តប្រើប្រាស់នូវ Windows XP បន្តទៀត វាមានន័យស្មើនឹងប្រើប្រាស់សាកសពមួយអញ្ចឹង ពីព្រោះម៉ៃក្រូសូហ្វនឹងឈប់ធ្វើការបញ្ចេញការជួសជុល នូវរាល់កំហុសឆ្គងបន្តទៀតហើយ។

ដោយសារតែមានចំនួនប្រមាណ ២៩ភាគរយនៃទីផ្សាកុំព្យូទ័រលើតុប្រើប្រាស់នូវ Windows ជំនាន់ចាស់ ហេតុដូច្នេះហើយ មេរោគកុំព្យូទ័រអាចមានការរីករាលដាល បើសិនជាចំនុចខ្សោយត្រូវបានរកឃើញ។ មានម៉ាសីុនប្រមាណ ២.២ លានគ្រឿងជុំវិញពិភពលោកដែលត្រូវជាប្រមាណ ៩៥ភាគរយនៃ ATM របស់ធនាគារគឺដំណើរការ Windows XP។ ហេតុដូច្នេះហើយ វាមានការលំបាកក្នុងការធ្វើបច្ចុប្បន្នវាទាំងអស់ឲ្យទៅ Windows 7 ឲ្យបានមុនអវសាន្តនោះណាស់។ ជាលទ្ធផលធនាគារបានធ្វើការរៀបចំ ឬនឹងរៀបចំជាមួយក្រុមហ៊ុនមៃ៉ក្រូសូហ្វដើម្បីបន្តការគាំទ្រ Windows XP បន្តទៀត។

មានការប៉ាន់ស្មានថា ធនាគារ British តែមួយប៉ុណ្ណោះ បានត្រៀមបង់ប្រាក់ប្រមាណជា 50 ទៅ ៦០លានផោនរួចទៅហើយ។

Exit mobile version