អត្ថបទនេះរៀបរាប់ត្រួសៗអំពីប្រវត្តិនៃខ្សែកាបទូរគមនាគមន៍ក្រោមទឹក។ ទិន្នន័យបានបង្ហាញថា លោកខាងលិចបានគ្រប់គ្រងបច្ចេកវិទ្យាអស់ជាងមួយសតវត្សទៅហើយ។ ភាពផ្តាច់មុខនេះ ត្រូវបានប្រកួតប្រជែងដោយការលេចឡើងនូវមហាអំណាចសេដ្ឋកិច្ចថ្មីៗដូចជា ចិន ឥណ្ឌា និងប្រេស៊ីល។
ដោយសារតែការគ្រប់គ្រងបច្ចេកវិទ្យាខ្សែកាបអុបទិកក្រោមទឹកមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច សង្គម និងអំណាចយោធា ប្រទេសលោកខាងលិចមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរ នៅតែមានបំណងចង់រក្សាតំណែងជាអ្នកដឹកនាំពិភពលោក និងឥទ្ធិពលដ៏យូរលង់របស់ពួកគេ។
ខណៈពេលដែលប្រទេសមហាអំណាចទាំងនោះស្ទើតែកាន់កាប់ផ្តាច់មុខក្នុងការពង្រាយ និងដំណើរការប្រព័ន្ធខ្សែកាបទាំងនោះ ការវិនិយោគថ្មីៗបានលេចឡើងមកពីទីផ្សារថ្មីនៅអាស៊ាន ដែលជាតំបន់មួយមានអត្រាកំណើនខ្ពស់។ កំណើននៃការប្រកួតប្រជែងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងយុទ្ធសាស្ត្រនៃសន្តិសុខបច្ចេកវីទ្យាគមនាគមន៍ ដែលមានខ្សែកាបក្រោមទឹកជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះ។
អត្ថបទនេះពិនិត្យមើលទៅលើភូមិសាស្ត្រនយោបាយនៃបច្ចេកវិទ្យាទូរគមនាគមន៍ ដែលរួមមាន 5G បណ្តាញទូរស័ព្ទចល័ត និងអុីនធឺណិតដែលគូសបញ្ជាក់អំពីការប្រកួតប្រជែងអំណាចជាសាកលដើម្បីគ្រប់គ្រងលំហសមុទ្រ និងលំហបច្ចេកវិទ្យាគមនាគមន៍។
ចុងបញ្ចប់យើងពិនិត្យអំពីទិដ្ឋភាព 5G និងបចេ្ចកវិទ្យាគមនាគមន៍ ដើម្បីបង្កើនការយល់ដឹងរបស់យើងអំពីសក្តានុពលនៃជម្លោះបែបជាតិនិយមរវាងចិន និងអាមេរិក និងការប្រកួតប្រជែងរបស់ពួកគេដើម្បីភាពឈានមុខផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍។
សូមអានលំអិត








ទាញយកអត្ថបទជា PDF
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280