ISAC Cambodia (InfoSec)
GeneralSecurity News

ហេគឃ័រគំរាមលប់ទិន្នន័យ iCloud របស់អតិថិជនប្រមាណជា ៣០០លាននាក់ បើសិនជា Apple មិនព្រមបង់ប្រាក់

បើសិនជាអ្នកប្រើប្រាស់ iCloud ដើម្បីធ្វើការ sync ទៅលើរាល់ឧបករណ៍នៃក្រុមហ៊ុន ​Apple ទាំងអស់ នោះទិន្នន័យឯកជនរបស់អ្នកអាចប្រឈមមុខនឹងហានិភ័យនៃការបាត់បង់បន្ទាប់ពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

មានក្រុមហេគឃ័របានធ្វើការអៈអាងថា ខ្លួនមានព័ត៌មាននៅក្នុងដៃដែលអាចធ្វើការអាក់សេស ​(access) ទៅកាន់គណនី iCloud ច្រើនជាង ៣០០លាន ហើយបានធ្វើការគំរាមទៅដល់ក្រុមហ៊ុន Apple ក្នុងការលប់ទិន្នន័យទាំងនោះចោលទាំងអស់ពីក្នុងឧបករណ៍ទាំងនោះ បើសិនជាក្រុមហ៊ុន Apple មិនព្រមធ្វើការបង់ប្រាក់ចំនួន $75,000 ជា BitCoin ឬក៏ $100,000 ក្នុងទម្រង់ជា iTunes gift cards ទេនោះ។ ក្រុមហេគឃ័រដែលបានហៅខ្លួនឯងថា “Turkish Crime Family” បានទាមទារទឹកប្រាក់ជាទម្រង់ BitCoin ឬ ​Ethereum ។

វេបសាយ ​Motherboard បានចេញផ្សាយព័ត៌មាននេះបន្ទាប់ពីហេគឃ័រម្នាក់តំណាងឲ្យក្រុមហេគឃ័រខាងលើ បានធ្វើការចែករំលែក screenshots នៃការឆ្លើយឆ្លងសារអ៊ីម៉ែលរវាងក្រុមហេគឃ័រ និងក្រុមជំនាញសន្តិសុខនៃក្រុមហ៊ុន Apple ។

“ខ្ញុំគ្រាន់តែចង់បានលុយរបស់ខ្ញុំ និងគិតថាវានឹងជារបាយការណ៍មួយដ៏ចាប់អារម្មណ៍ដែលអតិថិជនជាច្រើនរបស់ ​Apple នឹងចង់អាននិងស្វែងយល់”។

នៅក្នុងផ្ទាំងរូបភាពជា screenshots នៃការឆ្លងឆ្លើយអ៊ីម៉ែលបានបង្ហាញថា នៅពេលដែលក្រុមអ្នកជំនាញសន្តិសុខរបស់ Apple ធ្វើការសាកសួរសុំយកនូវ sample list នៃគណនីដែលត្រូវបានលួចដើម្បីផ្ទៀងផ្ទាត់ ក្រុមហេគឃ័រផ្តល់តែវិដេអូនៅក្នុង YouTube បង្ហាញពីការអាក់សេសទៅកាន់គណនីមួយនៃគណនីដែលត្រូវបានហេគនោះ ហើយធ្វើការលប់ចោលទិន្នន័យទាំងអស់ពីចម្ងាយចំពោះឧបករណ៍នោះ។

ប៉ុន្តែរឿងរ៉ាវនេះ ហាក់បីដូចជាមិនមានភាពស៊ីសង្វាក់គ្នាសោះ ។ នៅក្នុង Twitter ក្រុមនេះបានអៈអាងថាធ្វើការអាក់សេសទៅកាន់គណនី iCloud ចំនួន ២០០លាន ហើយនៅក្នុងអ៊ីម៉ែលមួយ បានសរសេរថាបានអាក់សេសទៅកាន់គណនីចំនួន ៣០០លាន ហើយក្នុងអ៊ីម៉ែលផ្សេងទៀតគណនីឡើងដល់ ៥៥៩លាន។

ក្នុងខណៈនេះ វាមានការលំបាកណាស់សម្រាប់ក្រុមហ៊ុន Apple ធ្វើការផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃការអៈអាងនោះ។ ប៉ុន្តែក្រុមហ៊ុន Apple បានធ្វើការព្រមានទៅកាន់ក្រុមហេគឃ័រថា ខ្លួនមិនជូនរង្វាន់ទៅដល់ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតនោះទេក្នុងការបំពានទៅលើច្បាប់ ហើយបានឲ្យក្រុមហេគឃ័រធ្វើការលប់វិេដអូនោះចោល ។

ក្រុមហេគឃ័របានផ្តល់ពេលវេលាដល់ក្រុមហ៊ុន Apple រហូតដល់ថ្ងៃទី០៧ ខែមេសា ខាងមុខនេះដើម្បីបង់ប្រាក់។

វិធីសាស្ត្រក្នុងការការពារគណនី ​iCloud

ទោះបីជាការអៈអាងខាងលើពិត ឬមិនពិតក៏ដោយ តែបើសិនជាហេគឃ័រអាចចូលទៅកាន់គណនី iCloud ហើយនោះ ពួកគេនឹងធ្វើការទាញយករាល់រូបភាព និងទិន្នន័យឯកជនរបស់អ្នកទាំងអស់ជាមិនខាន។ ដើម្បីការពារគណនី iCloud របស់អ្នកឲ្យមានសុវត្ថិភាព ក្រុមហ៊ុន Apple បានផ្តល់យោបល់ឲ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ជាបន្ទាន់ ហើយដាក់ដំណើរការមុខងារការពារពីរជំហាន ​(two-step authentication) ដើម្បីបន្ថែមស្រទាប់សន្តិសុខទៅលើគណនីរបស់អ្នក៕

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button