ISAC Cambodia (InfoSec)
GeneralSecurity News

Anonymous Declares #opNorthKorea

ខាងក្រោមនេះគឺជាសេចក្តីប្រកាសរបស់ក្រុម Hacker Anonymous ចំពោះរដ្ឋាភិបាលកូរ៉េខាងជើង។

សួស្តីប្រជាជនទូទាំងពិភពលោក។ យើងគឺជាក្រុម Hacker Anonymous។

រដ្ឋាភិបាលកូរ៉េខាងជើងគឺបាននឹងកំពុងក្លាយទៅជាការគំរាមគំហែងចំពោះសនិ្តភាព និងសេរីភាព។ ចូរកុំយល់ច្រលំចំពោះយើងខ្ញុំឲ្យសោះ យើងក៏មិនយល់ស្របតាមរដ្ឋាភិបាលសហរដ្ឋអាមេរិចដែរ។ រដ្ឋាភិបាលអាមេរិក គឺជាគោលដៅនិងជាសត្រូវរបស់យើងផងដែរ។ នេះគឺមិនមែនជាបញ្ហាប្រទេសប្រឆាំងនឹងប្រទេសទេ។ នេះគឺជា បញ្ហារបស់យើង ដែលជាប្រជាជន ៩៩ភាគរយនៃ  USA និង North Korea ប្រឆាំងនឹងរបបជិះជាន់ និងហឹង្សា។ យើងជាប្រជាជន យើងប្រមូលផ្តុំគ្នា ពីព្រោះយើងរួមកំលាំងគ្នាពេលនេះ។

យើងត្រូវការ៖

– រដ្ឋាភិបាលកូរ៉េខាងជើងបញ្ឈប់ការបង្កើតនុយក្លេអ៊ែរ និងគំរាមគំហែងនុយក្លេអ៊ែរ
– Kim Jong Un ត្រូវលាឈប់
– វាដល់ពេលវេលាក្នុងការដំណើរការប្រជាធិបតេយ្យផ្ទាល់ដោយសេរីនៅកូរ៉េខាងជើង
– មិនរឹតត្បិតការប្រើប្រាស់អិនធឺណែតសម្រាប់ប្រជាជនខ្លួនទាំងអស់

ជូនចំពោះលោក Kim Jong Un:

– យើងនៅក្នុង local intranets របស់អ្នកទៅហើយ (Kwangmyong and others)
– យើងនៅក្នុង mail servers របស់អ្នក
– យើងនៅក្នុង web servers របស់អ្នក

ចូរសប្បាយរីករាយជាមួយនឹងទិន្នន័យមួយចំនួន ដែលជាភស្តុតាងនៃការភ្ជាប់ទៅកាន់ប្រព័ន្ធរបស់អ្នក។ យើងមានក្នុងដៃនូវព័ត៌មានចំនួន 15000 នៃវិបសាយ www.uriminzokkiri.com និងជាច្រើនទៀត។

ប្រភព៖ http://www.youtube.com/watch?v=KRNnW1gLGo8

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button