កម្មវិធីមេរោគ Android Apps ដ៏មានគ្រោះថ្នាក់ចំនួន ១៧ ត្រូវរកឃើញនៅលើ Play Store

តាមប្រពភពព័ត៌មានពី BitDefender បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកម្មវិធី Android apps ដ៏មានគ្រោះថ្នាក់ចំនួន ១៧ កម្មវិធីនៅលើ Google play store ដែលឆ្លងទៅលើឧបករណ៍ Android ជិតដល់ចំនួន  550,000 គ្រឿងនៅទូទាំងពិភពលោក។

អ្នកអភិវឌ្ឍន៍កម្មវិធី Apps ដ៏មានគ្រោះថ្នាក់ទាំងនេះ បានបន្ថែមនូវមុខងារជាច្រើនដើម្បីធ្វើការលាក់នូវវត្តមានរបស់ពួកគេនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ និងបង្ហាញនូវការផ្សាយពាណិជ្ជកម្មជានិច្ចនៅពេលដែលកម្មវិធី app នេះធ្វើការតម្លើងនៅលើឧបករណ៍ Android របស់ជនរងគ្រោះនោះ។

សម្រាប់កម្មវិធីដែលមានការផ្សាយពាណិជ្ជកម្មនេះ (adware programs) មានទំនោរក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដែលអ្នកមិនចង់ឃើញនៅលើស្មាតហ្វូន និងកុំព្យូទ័ររបស់អ្នក។  Adware នេះគឺជាទំនោរនៃការគំរាមកំហែងនៅក្នុងឆ្នាំ ២០១៩ ហើយវានឹងបន្តក្នុងការវិវត្តន៍នៅក្នុងឆ្នាំ២០២០នេះជាពិសេសមានគោលដៅសម្រាប់អ្នកប្រើប្រាស់នៅលើឧបករណ៍ Android ហើយវាគឺជាចំណុចមួយដ៏រីករាយសម្រាប់ឧក្រិដ្ឋជនអុីនធឺណិត ដោយសារតែប្រព័ន្ធប្រតិបត្តិការ Android មានការពេញនិយមខ្លាំងនោះ។

រូបភាព៖ បញ្ជីឈ្មោះកម្មវិធី Android Apps ដែលមានភ្ជាប់ជាមួយនូវមេរោគ / ប្រភព៖ ​BitDefender

សម្រាប់កម្មវិធីដ៏មានគ្រោះថ្នាក់ចំនួន ១៧ នេះត្រូវបានរកឃើញនៅលើកម្មវិធី  Google play store ដែលមានការតម្លើងចំនួន 550,000 ដង ហើយវាត្រូវបានរកឃើញថាវាអាចឆ្លងកាត់នូវការការពារសុវត្ថិភាព Google Play Protect និងអាចគេចផុតនៅក្រោមរ៉ាដាសុវត្ថិភាពរបស់ក្រុមហ៊ុន Google ថែមទៀត។

សកម្មភាពជាច្រើនរបស់​Apps ដែលមានគ្រោះថ្នាក់នេះ

ក្រុមអ្នកស្រាវជ្រាវជាច្រើនក៏ធ្វើការវិភាគទៅលើកម្មវិធីមួយនៅក្នុងកម្មវិធី Apps ជាច្រើននៅក្នុងបញ្ជីនេះដូចជាកម្មវិធី Simulator ដែលផ្តល់នូវការបង់ប្រាក់បន្ថែម (in-app payments) សម្រាប់មុខងារនៅក្នុងហ្គេមនោះ។ កម្មវិធី App នេះធ្វើការបង្កើតនូវការផ្សព្វផ្សាយពាណិជ្ជកម្មផុសឡើងដោយចៃដន្យដែលអ្នកប្រើប្រាស់មិនកំពុងតែលេងហ្គេមនោះទេ ហើយមានការពិបាកក្នុងការកត់សម្គាល់ណាស់។ កម្មវិធី App ដែលមានភ្ជាប់ជាមួយនឹងសមាសភាគចំនួន ២ ហើយសម្រាប់សមាសភាគទី ១ គឺមានកូដដែលមានគ្រោះថ្នាក់ និងសមាសភាគទី ២ គឺសម្រាប់ការហ្គេមតែម្តង។ 

ក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតដែលប្រើប្រាស់នូវកំណែ Adware SDK  ទៅធ្វើការកែប្រែទៅលើភាពចៃដន្យនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងការបង្ហាញនូវពេលវេលាថែមទៀត។ សម្រាប់ versions ផ្សេងទៀតនោះរួមមាន versions ជាច្រើនដែលនៅក្នុង Google Play ការស្នើទៅកាន់ការផ្សព្វផ្សាយនៅលើគេហទំព័រដែលមានព័ត៌មានសំខាន់របស់អ្នកប្រើប្រាស់ដូចជាលេខម៉ូឌែលស្មាតហ្វូន, IMEI, IP address, MAC address និងព័ត៌មានទីតាំងថែមទៀត។

រូបភាពនៃ Android App ដែលមានភ្ជាប់ជាមួយមេរោគ | ប្រភព៖ BitDefender

អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនត្រូវគេណែនាំអោយធ្វើការតម្លើងនូវដំណោះស្រាយសុវត្ថិភាពនៅលើឧបករណ៍របស់ពួកគេដើម្បីធ្វើការកំណត់អត្តសញ្ញាណនៃហានិភ័យ និងមេរោគ malware និងកម្មវិធី apps ដ៏មានគ្រោះថ្នាក់ជាច្រើនទៀតរួមជាមួយនឹងគេហទំព័រក្លែងបន្លំ និងវេបសាយលួចផងដែរ។ 

ទន្ទឹមនឹងនេះផងដែរ សូមកុំធ្វើការដោនឡូតនូវកម្មវិធី Apps ចេញពី App Store ភាគីទី ៣ និងធ្វើការស្រាវជ្រាវទៅលើ App នេះជាមុនសិនមុននឹងធ្វើការតម្លើងវា។ អ្នកអាចប្រើប្រាស់នូវកម្មវិធី Adware Removal Tool ដើម្បីធ្វើការរារាំងទៅលើការផ្សព្វផ្សាយ Ads ដ៏គួរអោយធុញទ្រាន់នេះ៕

Exit mobile version