Security NewsWebsite Hack
Amret Micro-Finance’s Website hacked
គេហទំព័ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត [www.amret.com.kh] ត្រូវទទួលរងការ ជ្រៀតចូល នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ។ Hacker ដែលតាំងខ្លួនឯងថាជា “Algerian Hacker” បានធ្វើការជ្រៀតចូល ទៅក្នុងវិបសាយរបស់ ស្ថាប័ននេះ ហើយបាន បង្កើតនូវឯកសារដូចរូបខាងក្រោម ដែលមានអាស័យដ្ឋាន [http://amret.com.kh/amretold/gh.html]។
បន្ទាប់ពីត្រួតពិនិត្យវិបសាយនោះមក ក្រុមការងារ SecuDemy សន្និដ្ឋានជាជំហានដំបូងថា មូលហេតុដែល បណ្តាលឲ្យ hacker អាចជ្រៀតចូលបាន គឺដោយសារវិបសាយនេះ ប្រើប្រាស់ Joomla ដែលមានជំនាន់ 1.7 (មានចំនុចខ្សោយជាច្រើន) ដែលបច្ចុប្បន្ននេះ វិបសាយ Joomla.org បានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់ជំនាន់ទី 2.5.x (2.5.9) សម្រាប់វិបសាយទាំងអស់។
ខាងក្រោមនេះជារូបភាព ដែលចាប់យកនូវ source code របស់វិបសាយដែលបង្ហាញពីជំនាន់របស់ Joomla:
នេះគឺជារូបភាពទាំងមូលនៃវិបសាយអម្រឹត