Keylogger App In Android
កម្មវិធីមួយក្នុងចំណោមកម្មវិធីដ៏ល្បីៗ នៃ Android Mobile Keyboard ដែលហៅថា “SwiftKey” ត្រូវបានបំលែង ទៅជាមេរោគ Keylogger ដោយអ្នកអភិវឌ្ឍន៍ Android ដើម្បីបង្ហាញនូវលទ្ធភាព នៃការគំរាមគំហែងផ្នែកសន្តិសុខ នៃការប្រើប្រាស់កម្មវិធី មិនមានអាជ្ញាប័ណ្ណ (pirated cracked apps) ដែលទាញយកមកពីវិបសាយផ្សេងៗ ក្រៅពី App Stores ផ្លូវការរបស់ Android។
គាត់បានបង្ហាញពីវិធីសាស្ត្របញ្ចូលនូវ Keylogger code ទៅក្នុងកម្មវិធី Android Keyboard ដែលបណ្តាលឲ្យ ឧបករណ៍នោះផ្ទុកនូវមេរោគ (Trojan) ហើយភ្ជាប់ទៅកាន់ remote server និងបញ្ជូនទិន្នន័យចេញពី ឧបរកណ៍ នោះ ដោយរួមមានរាល់អ្វីដែលអ្នកបានចុចនៅលើ keyboard ផងដែរ។
កម្មវិធី cracked ដែលមាននៅក្នុង PC និង iPhone អាចមាននូវមេរោគផងដែរ ប៉ុន្តែដោយសារតែ plateforms ទាំងពីរនោះ កម្មវិធីភាគច្រើនគឺត្រូវបាន compiled ទៅជា machine code។ កម្មវិធី Android ត្រូវបានសរសេរនៅ ក្នុង Java ហើយត្រូវបាន compiled ទៅជា byte code ដែលដំណើរការនៅលើ Dalvik VM ហើយ byte code នេះមិនមានការលំបាកក្នុងការ edit ឡើយ ហើយបញ្ចូលត្រលប់ទៅវិញទៅក្នុង APK។ នេះបើតាមគាត់បានពន្យល់ បន្ថែម។
គាត់បានអភិវឌ្ឍន៍កម្មវិធី Keylogger ចេញពី SwiftKey (APK Download) ដែលជាកម្មវិធីមិនល្អសរសេរឡើងក្នុង Java ដើម្បីប្រមូលយកនិងផ្ញើរចេញរាល់ការចុចលើ keyboard ទាំងអស់ទៅឲ្យ remote server (Check Keylogs) ជាមួយនឹង IP Address។ គាត់បានពន្យល់លំអិតនៅក្នុង blog របស់គាត់។
មេរោគនៅក្នុង Andriod គឺមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ ជាងប្រព័ន្ធប្រតិបត្តិការដទៃទៀត។ សម្រាប់ ឧក្រិដ្ឌជន (Cyber Criminal) វាមិនមានការចាំបាច់ឡើយក្នុងការ អភិវឌ្ឍន៍មេរោគដោយខ្លួនឯង ការបំបែក កម្មវិធីដែលមានស្រាប់ រួចបញ្ចូល មេរោគទៅក្នុង code នោះ គឺវាមានភាពងាយស្រួលជាង។
អ្នកប្រើប្រាស់ត្រូវតែគិតជាមុនអំពី សិទ្ធិ (permission) និងពិចារណាថាតើអ្វីដែលកម្មវីធីឲ្យយើងធ្វើ ហើយក៏ត្រូវមាន ការប្រុងប្រយ័ត្ន នូវទីតាំងដែលយើងទាញកម្មវិធី។