ការវិវឌ្ឍន៍បទដ្ឋាន 5G

3GPP បានចែក 5G ចេញជាពីរដំណាក់កាល (phase) ក្នុងនោះ 5G ដំណាក់កាលទីមួយ (5G phase 1) ត្រូវបានធ្វើអោយទៅជាបទដ្ឋានបច្ចេកទេសផ្លូវការ (standardization) ដែលមាននៅក្នុងលក្ខណះបច្ចេកទេស (technical specification) ទាំងឡាយនៃការចេញផ្សាយ Release-15 ដែលត្រូវបានបញ្ចប់ជាផ្លូវការកាលពីខែ កញ្ញា ឆ្នាំ 2018 កន្លងទៅនេះ។ រីឯ 5G ដំណាក់កាលទីពីរ (5G phase 2) រំពឹងថានឹងត្រូវបានធ្វើអោយទៅជាបទដ្ឋានបច្ចេកទេសផ្លូវការនៅក្នុងបណ្តា technical specification នៃការចេញផ្សាយ Release-16 ដែលនឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ 2020 ខាងមុខនេះ។

ដើម្បីពង្រីកការប្រើប្រាស់ Mobile Broadband (eMBB), 5G ដំណាក់កាលទីមួយគាំទ្រសេណារីយ៉ូនៃការដាក់អោយប្រើប្រាស់ពីរ គឺ Non-Stand alone (NSA) 5G NR និង Standalone (SA) 5G NR។
Non-Standalone 5G NR នឹងយកបណ្តាញ Radio និង EPC (evolved packet core) ដែលមានស្រាប់មកប្រើប្រាស់ធ្វើជាយុថ្កា (anchor) មួយសំរាប់ការចាត់ចែងលទ្ធភាពចល័ត (mobility management) និងតំបន់គ្របដណ្តប់សេវា (ប្រើប្រាស់ signaling plane នៃបណ្តាញ LTE ដែលមានស្រាប់) ខណះដែលបន្ថែមតំបន់គ្របដណ្តប់នៃ 5G radio access ដែលប្រើប្រាស់រលកនាំថ្មីដើម្បីផ្តល់ឱកាស់ដល់ការចាប់ផ្តើមករណីប្រើប្រាស់ (use cases) ជាក់លាក់មួយចំនួននៃ 5G នៅឆ្នាំ 2019 នេះ។

Standalone (SA) នឹងតម្រូវអោយមានបណ្តាញ 5G Core Network ផ្ទាល់ខ្លួនដោយឡែកមួយដែលនឹងផ្តល់នូវ control plane (signaling) និង user plane (data trafic) សំរាប់ 5G NR ផង និង LTE eNodeB ផង។
5G ដំណាក់កាលទីពីរនឹងផ្តោតជាចំបងទៅលើករណីប្រើប្រាស់ទាំងឡាយដែលទាក់ទងទៅនឹងតម្រូវការបច្ចេកទេសនៃ massive Machine Type Communication (mMTC) និង Ultra Reliable Low Latency Communication (URLLC) ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ