17th Defense Talk: OS Exploitation

នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យបៀលប្រាយ មានរៀបចំនូវកម្មវិធី Defense Talk លើកទី ១៧ ដែលមានការចូលរួមពីវាគ្មិនគឺលោក សុខ សុវណ្ណ អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន ហើយដែលមានការចូលរួមពីសិស្ស-និសិ្សតប្រមាណជា ៥០ រូប។

លោក សុខ សុវណ្ណ បានរៀបរាប់អំពីហានិភ័យក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលមានមិនមានអាជ្ញាប័ណ្ណ ដែលវានឹងផ្តល់នូវច្រកសម្រាប់ធ្វើការវាយលុក​ (exploit) ចូលទៅក្នុងប្រព័ន្ធបានដោយងាយស្រួលពីសំណាក់អ្នកវាយប្រហារ។​ ប្រព័ន្ធប្រតិបត្តិការ ឬជាភាសាអង់គ្លេសថា Operating System ដែលនិយមប្រើប្រាស់នៅកម្ពុជាគឺ Windows ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ទាំងនោះគឺងាយប្រឈមទៅនឹងការឆ្លងមេរោគ ឬការវាយលុកចូលនឹងគ្រប់គ្រងទាំងស្រុងទៅលើម៉ាស៊ីន។

ដើម្បីការពារខ្លួនពីការវាយប្រហារ លោកបានផ្តាំផ្ញើរទៅដល់និស្សិតទាំងអស់នូវអនុសាសន៍ដូចខាងក្រោម៖

Exit mobile version