Two Anonymous Cambodia Member had been arrested

នេះគឺជាលើកដំបូងបំផុតនៅកម្ពុជាដែលសមាជិកនៃក្រុមអ្នកវាយប្រហារ ដែលត្រូវបានស្គាល់ថា អ្នកវាយប្រហារអនាមិកកម្ពុជា ឬ Anonymous Cambodia ត្រូវបានឃាត់ខ្លួនដោយស្ថាប័នមាន សមត្ថកិច្ចកម្ពុជា។

សមាជិកនៃកក្រុមអ្នកវាយប្រហារអនាមិកកម្ពុជាចំនួន ពីររូប ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ដោយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​ នេះបើតាមការព័ត៌មានពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

តាមវិបសាយរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានឲ្យដឹងថា ជនសង្ស័យទាំងពីរអ្នកនោះមានឈ្មោះថា ប៊ុន ឃីងមង្គលបញ្ញា (nick name sexmachine ឬ blackcyber) អាយុ ២១​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​០៣ ​សាកលវិទ្យាល័យ SETEC និងឈ្មោះ ជូ សុង​ហេង (nickname Zoro) ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​មុខរបរ​និស្សិត​ឆ្នាំ​ទី​០៣ សាកលវិទ្យាល័យ SETEC ដូចគ្នា​។​​

គួររលឹកដែលថា ក្រុមវាយប្រហារអនាមិកកម្ពុជានេះ គឺបានធ្វើការវាយប្រហារទៅលើវិបសាយរបស់ស្ថាប័នរដ្ឋជាច្រើន ចាប់តាំងពីខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ មានដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ស្ថានីយ៍ទស្សន៍ជាតិកម្ពុជា ​អគ្គ​មេបញ្ជាការ​នៃ​ កង​យោធពល​ខេមរភូមិន្ទ និងសាលារាជធានីភ្នំពេញ។

ក្រុម​ហេ​គ​ឃឺ​អនាមិក​កម្ពុជា​បានធ្វើ​សកម្មភាព​ដូចជា វាយប្រហារ​ធ្វើ​ឲ្យ​រអាក់រអួល​មិន​ដំណើរការ​គេហទំព័រ ​(DDoS Attack) ​ជ្រៀតចូល​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់​និង​លួច​ទិន្នន័យ​សំងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការ​កែ​ទំព័រ​ដើម​នៃ​គេហទំព័រ ជាដើម​។​

ភ្នាក់ងារមានសមត្ថកិច្ចកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័ន FBI របស់អាមេរិកប្រចាំនៅកម្ពុជាអស់រយៈពេលប្រមាណជា ៨ខែ ទើបកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ខាងលើនេះបាន ហើយសមាជិកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវសែ្វងរកមុខសញ្ញា។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ យោង​តាម​មាត្រា ៤២៧, ៤២៨, ៤២៩ នៃ​ក្រមព្រហ្មទណ្ឌ ​ជនសង្ស័យ​គឺ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០(​មួយ​សែន​)​រៀល ដល់ ៤០០០ ០០០(​បួន​លាន​)​រៀល និង​អាច​ជាប់​ពន្ធនាគារ​ពី​០១​ខែ រហូតដល់​០២​ឆ្នាំ។

គួរបញ្ជាក់ផងដែរថា លោក blackCyber នេះធ្លាប់បានធ្វើកិច្ចសម្ភាសជាច្រើនជាមួយនឹងសារព័ត៌មានជាតិនិងអន្តរជាតិ មានដូចជា ការសែត Phnom Penh Post ការសែត Cambodia Daily និងសម្ភាសផ្តាច់មុខបីវគ្គជាមួយនឹងវិទ្យុ ​ABC Australia ជាភាសាខ្មែរផងដែរ។

ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅកាន់កិច្ចសម្ភាសទាំងនោះ៖

ភាគ​ទី​១៖ បទ​សម្ភាសន៍​ជា​សំឡេង​ដ៏​កម្រ និង​ផ្ដាច់​មុខ​ (Exclusive Interview)​ ជា​មួយ​ក្រុម​វាយ​លុក​អ៊ីនធើរណិត​នៅ​កម្ពុជា – Anonymous Cambodia

ភាគទី​២៖ បទ​សម្ភាសន៍​ជា​សំឡេង​ដ៏​កម្រ និង​ផ្ដាច់​មុខ​ជា​មួយ​ក្រុម​វាយ​លុក​អ៊ីនធើរណិត​នៅ​កម្ពុជា (Anonymous Cambodia)

ភាគីទី​៣៖ បទ​សម្ភាសន៍​ជា​សំឡេង​ដ៏​កម្រ​ជា​មួយ​ក្រុម​វាយ​លុក​អ៊ីនធើរណិត​ Anonymous Cambodia ភាគ​បញ្ចប់​

ការ​ងារ​របស់​ CamCERT ក្នុង​ការ​ការ​ពារ​សន្ដិសុខ​ព័ត៌មាន​តាម​អ៊ីនធើរណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា

បញ្ហា​សន្ដិសុខ​ព័ត៌មាន​តាម​អ៊ីនធើរណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​

[Update – Exclusive Photos]

ខាងក្រោមនេះគឺជារូបភាពដែលត្រូវបានសន្និដ្ឋានថាជាភស្តុតាងដែលរឹបអូសបាននៅផ្ទះរបស់ក្រុម Anonymous Cambodia ខាងលើ៖

 

ព័ត៌មានបន្ថែម៖

http://edition.bayontv.com.kh/bayontv-national-news/24989-anonymous-cambodia.html

http://www.phnompenhpost.com/7days/‘we-are-legion’-anonymous-hackers-target-kingdom

http://secudemy.com/offences-related-to-information-technology/

 

Exit mobile version