អ្នកវាយប្រហារតាមប្រព័ន្ធអិុនធឺណិត (hackers) ដែលបានធ្វើការលួចទិន្នន័យពីវិបសាយ (Ashley Madision) កាលពីលើកមុននោះ បានធ្វើការបញ្ចេញ ទិន្នន័យដែលលួចបានទាំងនោះហើយ នេះបើតាមអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ។
ទិន្នន័យត្រូវបានផ្សព្វផ្សាយនៅក្នុង “Dark Web” ដែលជាផ្នែកមួយនៃអ៊ិនធឺណិត មិនអាចត្រូវបានរុករកឃើញដោយប្រើប្រាស់វិបសាយ Google ឬវិបសាយ search engines ពេញនិយមផ្សេងៗទៀតឡើយ។ វាអាចបើកមើលបានតែជាមួយនឹង Tor browser ពិសេសណាមួយប៉ុណ្ណោះ នេះបើតាមអ្វីដែលលោក Per Thorsheim ដែលជាអ្នកជំនាញផ្នែកសន្តិសុខនៅក្នុងប្រទេស norway។ ទិន្នន័យដែលបានចេញផ្សាយនោះរួមមាននូវ ឈ្មោះអតិថិជន និងលេខកាតឥណទាន រួមទាំងចំនួនទឹកប្រាក់ដែលពួកគេបានចំណាយទៅលើវិបសាយមួយនេះផងដែរ។
វិបសាយដែលត្រូវបានគេស្គាល់ថា គ្រប់គ្រងដោយ Avid Life Media គឺត្រូវបានគេអភិវឌ្ឍឡើងដើម្បីជួយដល់អ្នកដែលមានគ្រួសារហើយ ដើម្បីស្វែងរកដៃគូរផ្សេងទៀត។ វាមានបាវចនាថា “Life is short. Have an affair.” ។ ក្រុមហ៊ុននេះ បាននិយាយថាខ្លួនបានធ្វើការឃ្លាំមើលហេតុការណ៍នេះ ដោយយកចិត្តទុកដាក់ ហើយកំពុងធ្វើការជាមួយនឹងភ្នាក់ងារមានសមត្ថកិច្ចនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។
នេះមិនមែនជាសកម្មភាពដែលមានទម្រង់ជាសកម្មជនអ្នកវាយប្រហារ (hacktivism) ឡើយ វាគឺជាសកម្មភាពក្នុងទម្រង់ជាឧក្រិដ្ឋកម្ម។ វាគឺសកម្មភាពខុសច្បាប់ ប្រឆាំងទៅនឹងបុគ្គលមួយៗដែលមានសមាជិករបស់វិបសាយ AshleyMadison.com ។
ការវាយប្រហារនេះត្រូវបានបញ្ចេញឲ្យដឹងកាលពីខែមុន ដែលក្នុងពេលនោះអ្នកវាយប្រហារដែលហៅខ្លួនឯងថា “Impact Team” បានធ្វើការព្រមានថា ក្រុមខ្លួននឹងធ្វើការបញ្ចេញព័ត៌មានអតិថិជនទាំងអស់ បើសិនជាវិបសាយ (AshleyMadison) មិនបិទនោះទេ។ ក្នុងពេលនោះដែល ទិន្នន័យគម្រូមួយចំនួនក៏បានបង្ហោះ ផងដែរ។
អ្នកវាយប្រហារបានសរសេរនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រោមចំណងជើងថា “វាអស់ពេលវេលាហើយ!” ហើយបានប្រកាសបញ្ចេញទិន្នន័យ និងការណែនាំ ដើម្បីបើកមើលទិន្នន័យ។
[Update] វិធីសាស្ត្រក្នុងការទាញយកទិន្នន័យនៃវិបសាយ AshleyMadison.com
File ដំបូងគេ ដែលមានប្រភេទជា Torrent ត្រូវបានគេដាក់ឲ្យទាញយកនៅក្នុង Deep Web ប៉ុន្តែក្នុងពេលនេះ មាននូវតំណរភ្ជាប់ផ្សេងៗទៀតត្រូវបានរកឃើញនៅក្នុងវិបសាយប្រភេទជា Torrents ។ ដើម្បីទាញយក សូមចូលទៅកាន់ http://goo.gl/PuDlHs
ប្រភព៖
http://money.cnn.com/2015/08/18/technology/ashley-madison-data-dump/index.html