ក្នុងពេលដែល សមាជិកក្រុមអ្នកវាយប្រហារអនាមិកកម្ពុជា ដែលយើងស្គាល់ថា Anonymous Cambodia (https://www.facebook.com/pages/Anonymous-Cambodia/667198356679130) ចំនួនពីរ កំពុងតែត្រូវបានឃុំខ្លួនដើម្បីរង់ចាំការកាត់ទោសពីតុលាការនោះ ស្រាប់តែមាន Facebook Page មួយបានដាក់ឈ្មោះខ្លួនឯងថាជា Anonymous Cambodia ហើយបានសរសេរពាក្យពេជន៍ជាច្រើន ដែលមើលទៅហាក់ដូចជាចង់ធ្វើការសងសឹកជាមួយនឹងរដ្ឋាភិបាល។
ខាងក្រោមនេះគឺជាអ្វីដែលយើងបានដកស្រង់ចេញពី Facebook Page នោះ៖
ទន្ទឹមនឹងនោះផងដែរ ក្រុមនេះក៏បានធ្វើការផ្សព្វផ្សាយផងដែរ ថាតើអ្នកចង់ចូលជាសមាជិករបស់ Anonymous Cambodia ឬអត់? ហើយក៏មានការបង្ហាញនូវវិដេអូបង្រៀនពីវិធីសាស្រ្តក្នុង DDoS ផងដែរ។
នៅក្នុង Faceook Page នេះក៏បានសរសេរដែរថា នឹងធ្វើការដាក់កូនក្រក (BotNET) នៅគ្រប់ទីកន្លែង។ តើនេះជាការពពាក់អារម្មណ៍ដល់អភិបាលគ្រប់គ្រងបណ្តាញ ឬម៉ាស៊ីនមេ ឲ្យមានការប្រុង ប្រយ័ត្នដែរឬទេ?