យុវជនអាយុ ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារ DDoS
ប៉ូលីស Norwegain បានធ្វើការចាប់ខ្លួនយុវជនម្នាក់អាយុ ១៧ឆ្នាំ ក្រោមបទវាយប្រហារ DDoS យ៉ាងខ្លាំងក្លា កាលពីដើមសប្តាហ៍មុននោះ ដែលបានធ្វើឲ្យ វិបសាយនៃស្ថាប័នហិរញ្ញវត្ថុធំៗ និងបណ្តាក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេស ត្រូវបិទមិនដំណើរការ។
DDoS Attack ត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យគាំង បិទ ហើយនឹងធ្វើឲ្យលើសលទ្ធភាពក្នុងការទទួលនូវចរាចរទិន្នន័យទៅកាន់វិបសាយ ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ធម្មតា មិនអាចបើកបានឡើយ។ ការវាយប្រហារនោះ មានគោលដៅទៅលើធនាគារធំៗចំនួន ០៥ ក្រុមហ៊ុន Telecom ចំនួន ០២ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៣ និងក្រុមហ៊ុនធនារា៉ប់រ៉ងចំនួន ០១ ដោយធ្វើឲ្យវិបសាយ ហើយនឹងប្រព័ន្ធបង់ប្រាក់តាមអិនធឺណែតមិនដំណើរការ។
ក្រុមមិនមានឈ្មោះមួយ បានចេញមុខមកអៈអាងថាគឺជាផ្នែកនៃសកម្មជនអាណាមិក Norway ដែលជាអ្វីដែលគេគិតថាគឺជាការវាយប្រហារដ៏ធំមួយទៅក្រុមហ៊ុន ដែលមិនធ្លាប់មានពីមុនមកឡើយ។ តែក្រុមអ្នកវាយប្រហារអាណាមិក Norway តាមរយៈ Twitter បានបដិសេធន៍មិនទាក់ទងទៅនឹងយុវជននេះឡើយ។
យុវជននោះគឺជាពលរដ្ឋមកពី Bergen (Norway’s west coast) ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយកំពុងតែត្រូវបានសាកសួរ ដោយប៉ូលីស។ អ្វីដែលបណ្តាលឲ្យមានការវាយប្រហារ (motivation) នោះគឺដើម្បីឲ្យសហគមន៍មានការភ្ញាក់ខ្លួន (wake-up) ឡើង។ ការវាយប្រហារធំៗ មានការកើនឡើង ហើយមិនទាន់បានធ្វើអ្វីទាល់តែសោះក្នុងការការពារព្រឹត្តិការណ៍ទាំងនោះ។