ISAC Cambodia (InfoSec)
GeneralSecurity News

FBI ព្រមានអំពីការវាយប្រហារសាយប័រល្បឿនលឿនដូចម៉ាស៊ីន ដោយប្រើបញ្ញាសប្បនិម្មិត Articial Intelligence (AI)

កាលពីថ្ងៃទី២៤–២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចេញសេចក្តីប្រកាសអាសន្នដោយបង្ហាញថា ក្រុមឧក្រិដ្ឋជនសាយប័រ និងក្រុមចារកម្ម—កំពុងប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដែលជាប្រព័ន្ធ Multi-Agent AI សម្រាប់ធ្វើតេស្តជ្រៀតចូលប្រព័ន្ធដោយស្វ័យប្រវត្តិ។ ក្រុមហេគឃ័របានភ្ជាប់ទៅកាន់ម៉ូដែល AI ខាងក្រៅដើម្បីស្វែងរកចន្លោះប្រហោង បង្កើតកូដវាយប្រហារ និងគ្រប់គ្រងប្រព័ន្ដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុន Google បានបញ្ជាក់ថា ការវាយប្រហារដោយ AI ទាំងនេះកំពុងកើតឡើងក្នុង “ល្បឿនម៉ាស៊ីន (Machine Speed)” ដោយបង្រួមរយៈពេលវាយប្រហារពីរាប់ថ្ងៃ មកត្រឹម ៧ ទៅ ១១ នាទី ប៉ុណ្ណោះ។

វិធានការការពារជាក់ស្តែង៖

  • ដាក់ពង្រាយប្រព័ន្ធចាប់សញ្ញាស្វ័យប្រវត្តិក្នុង SIEM/EDR ដើម្បីកំណត់អត្តសញ្ញាណការស្កេនប្រព័ន្ធល្បឿនលឿន និងការលួចពាក្យសម្ងាត់ដោយស្វ័យប្រវត្តិ។
  • ប្រើប្រាស់ប្រព័ន្ធឆ្លើយតបឧប្បត្តិហេតុស្វ័យប្រវត្តិ (Automated Containment) ដើម្បីកាត់ផ្តាច់ម៉ាស៊ីនដែលសង្ស័យភ្លាមៗ ដោយរក្សាការត្រួតពិនិត្យពីមនុស្សសម្រាប់ការសម្រេចចិត្តសំខាន់ៗ។
  • ធ្វើបច្ចុប្បន្នភាពកម្មវិធី PHP, គេហទំព័រ និងឧបករណ៍បណ្តាញភ្លាមៗ ព្រោះភ្នាក់ងារ AI អាចបង្កើតកូដវាយប្រហារលើចន្លោះប្រហោងថ្មីៗបានយ៉ាងឆាប់រហ័ស។

អនុសាសន៍សម្រាប់ CISO៖ ផ្លាស់ប្តូរប្រតិបត្តិការ SOC ពីការវិភាគដោយមនុស្សសុទ្ធ ទៅជា ប្រតិបត្តិការសន្តិសុខដែលប្រើប្រាស់ AI ជំនួយ (Autonomous L1–L2 SOC with Human-in-Command) ព្រោះការឆ្លើយតបយឺតយ៉ាវមិនអាចទប់ទល់នឹងហេគឃ័រដែលគ្រប់គ្រងប្រព័ន្ធក្នុងរយៈពេលក្រោម ១០ នាទីបានឡើយ។

ប្រភពយោង៖

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button