សុវត្ថិភាព និងឯកជនភាពនៅលើ ZOOM
នៅពេលប្រើ Zoom វាពិតជាមានសារៈសំខាន់ណាស់ក្នុងការកំណត់ផ្នែកមួយចំនួនដែលអ្នកអាចគ្រប់គ្រងនូវឯកជនភាព និងសុវត្ថិភាពរបស់អ្នកបាន។ វិធានសាមញ្ញៗដែលគួរអនុវត្តមានដូចជាៈ
១- កំណត់ពាក្យសម្ងាត់សម្រាប់ការប្រជុំ និងចែករំលែកពាក្យសម្យាត់នោះតែជាមួយអ្នកចូលរួមតែប៉ុណ្ណោះ។ គួរប្រើប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាពដូចជាSignal WhatsApp ឬ Wireជាដើម ដើម្បីចែករំលែកពាក្យសម្ងាត់នោះ។
២- កុំប្រើជម្រើសភ្ជាប់ការហៅ (call connection option) ដើម្បីចូលរួមប្រជុំព្រោះជម្រើសហៅទាំងនោះមិនត្រូវបានអ៊ិនគ្រីបទេ។ ប្រើតំណភ្ជាប់ URL ដែលការពារដោយពាក្យសម្ងាត់។
៣- ក្នុងនាមជាអ្នកដឹកនាំការប្រជុំ (Host) ត្រូវកំណត់កុំអនុញ្ញាតឱ្យអ្នកចូលរួម អាចចូលក្នុងបន្ទប់ប្រជុំនៅលើ Zoom បានរហូតដល់ការប្រជុំចាប់ផ្តើម។ ហើយសូមកុំភ្ជាប់គណនី zoom របស់អ្នក ជាមួយនឹងកម្មវិធីផ្សេងទៀត។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101