បញ្ហាឯកជនភាពដែលអ្នកត្រូវគិតមុននឹងអ្នកប្រើកម្មវិធី Zoom

តើប្រើប្រាស់ zoom អាចប៉ះពាល់ដល់ឯកជនភាពអ្នកដែរឬទេ?

ការ​រីក​សាយ​ភាយ​នៃ​វីរុស​ COVID-19​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​និង​អង្គភាព​ជា​ច្រើន​សម្រេច​ចិត្ត​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ធ្វើ​ការ​នៅ​ផ្ទះ​ក្នុង​គោល​បំណង​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​នូវ​ជំងឺ​នេះ​ និង​ធានា​ឲ្យ​បាន​នូវ​ការ​បន្ត​ដំណើរ​ការ​ការងារ​របស់​អង្គភាព​របស់​ពួក​គេ​។​ កម្មវិធី​ Zoom​ បាន​ក្លាយ​ជា​កម្ម​វិធី​មួយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ទាក់​ទង​គ្នា​ពី​បុគ្គលិក​មួយ​ទៅ​បុគ្គលិក​មួយ​ទៀត​បើ​ទោះ​បី​ពួក​គេ​នៅ​កន្លែង​ផ្សេង​គ្នា​ក៏​ដោយ​។ ប៉ុន្តែ​មុន​នឹង​ប្រើ​ប្រាស់​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង​អំពី​គោល​នយោបាយ​មួយ​ចំនួន​របស់​កម្ម​វិធី​នេះ​។​ ភាព​ងាយ​រងគ្រោះ​របស់​កម្មវិធី​ Zoom​ គឺ​ការ​ចែក​រំលែក​ទិន្នន័យ​របស់​អ្នក​ទៅ​កាន់​បុគ្គល​ទី​៣​និង​ភាព​ងាយ​រង​គ្រោះ​ទៅ​លើ​ផ្នែក​សុវត្ថិភាព​មួយ​ចំនួន​។

ការ​ប្រមូល​និង​ចែក​ចាយ​ទិន្ន​ន័យ​របស់​អ្នក​

កម្ម​វិធី​ Zoom​ តែង​តែ​តាម​ដាន​អ្នក​ជា​និច្ច​រាល់​ពេល​អ្នក​ប្រើ​ប្រាស់​វា​។ តាម​រយះ​គោល​នយោបាយ​ឯក​ជន​ភាព​របស់​ Zoom​ បាន​ឲ្យ​ដឹង​ថា​ពួក​គេ​អាច​ទាញយក​ទិន្នន័យ​របស់​អ្នក​ដែល​មាន​ដូច​ជា​ឈ្មោះ​លេខ​ផ្ទះ ​អាស័យដ្ឋាន​អ៊ីមែល​ លេខ​ទូរស័ព្ទ ​មុខ​តំណែង​ការងារ​និង​ព័ត៌មាន​ពី​ទី​កន្លែង​ធ្វើ​ការ​របស់​អ្នក​។​បើ​ទោះ​បី​អ្នក​មិន​មាន​គណនី​ Zoom​ ក៏​ដោយ​ ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រភេទ​ឧបករណ៏​ដែល​អ្នក​ប្រើ​ប្រាស់​និង​ទីតាំង​ដែល​អ្នក​កំពុង​ប្រើ​ប្រាស់​។ ​វា​ក៏​មាន​លទ្ធ​ភាព​ក្នុង​ការ​ទាញ​យក​ព័ត៌​មាន​ពី​គណនី ​ហ្វេស​បុក​របស់​អ្នក​ផង​ដែរ​នៅ​ពេល​អ្នក​យក​គណនី​ហ្វេស​បុក​របស់​អ្នក​ដើម្បី​បង្កើត​គណនី ​Zoom​។ ​ក្នុង​គោល​នយោបាយ​របស់​ Zoom​ បើ​ទោះ​បី​ជា​មិន​បាន​ផ្តោត​សំខាន់​ក្នុង​ការ​លក់​ទិន្នន័យ​របស់​អ្នក​ដើម្បី​ជា​ប្រភព​ចំណូល​របស់​ពួក​គេ​ក៏​ដោយ​ក៏​ប៉ុន្តែ​ពួក​គេ​បាន​ចែក​រំលែក​ទិន្នន័យ​របស់​អ្នក​ទៅ​ឲ្យ​ក្រុមហ៊ុន​ទី​៣ ដូចជា​ Google​ ជា​ដើម​។

ការ​លួច​ចូល​ក្នុង​កាម៉េរា​កុំព្យូទ័រ​របស់​អ្នក​

កាល​ពី​ឆ្នាំ​មុន​អ្នក​ជំនាញ​បច្ចេក​ទេស​លោក ​Johnathan ​Leitschuch​ បាន​រក​ឃើញ​ថា ​Zoom​ បាន​តំឡើង​ Local ​Web​ Server​ មួយ​នៅ​លើ​កុំព្យូទ័រ ​Mac ​ដែល​ជា​លទ្ធ​ផល​វា​បាន​ធ្វើ​ឲ្យ​ក្រុម​Hacker​ឆ្លៀតឱកាស​ក្នុង​ការ​ចូល​កាមេរ៉ា​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​។​ ជា​លទ្ធ​ផល​អង្គ​ភាព​មួយ​ឈ្មោះ​ថា ​Electronic ​Privacy​ Information ​Center​ បាន​ដាក់​ពាក្យ​បណ្តឹង​ដល់ ​Zoom​ ក្នុង​បញ្ហា​នេះ​។ ​ក្រោយ​មក ​Zoom ​បាន​ដក​ចេញ​នូវ ​Local​ Web​Server ​មួយ​នេះ​ដើម្បី​បង្កើត​នូវ​សុវត្ថិភាព​ដល់​អ្នក​ប្រើ​ប្រាស់​នូវ​កម្ម​វិធី​នេះ​។

វីធី​សាស្ត្រ​ក្នុង​ការ​ការពារ​ទិន្ន​ន័យ​របស់​អ្នក​

នៅ​ពេល​ដែល ​Zoom​ បាន​ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​របស់​ការងារ​អ្នក​អ្នក​គួរ​តែ​យល់​ពី​វិធី​សាស្ត្រ​ក្នុង​ការ​ការ​ពារ​សុវត្ថិភាព​និង​ឯក​ជន​ភាព​របស់​អ្នក​។ ​ទី​មួយ​កុំ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដើម្បី​បង្កើត​គណនី​ Zoom ​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​សុវត្ថិភាព​និង​ធ្វើ​ឲ្យ​ Zoom​ មាន​លទ្ធ​ភាព​ក្នុង​ការ​ទាញ​យក​ទិន្ន​ន័យ​មួយ​ចំនួន​ពី​គណនី​ហ្វេស​ប៊ុក​របស់​អ្នក​។ ទី២​ត្រូវ​ធ្វើ​បច្ចុប្បន្ន​កម្មវិធី ​Zoom​ ជា​និច្ច​ព្រោះ​វា​អាច​ទប់​ស្កាត់​ពី​មេរោគ​ថ្មីៗ​ដែល​មាន​នៅ​លើ​កម្ម​វិធី​Zoom​។ ពួក​យើង​ទទួល​ស្គាល់​ថា​ដើម្បី​ចូល​រួម​ក្នុង​ការ​ទប់​ស្កាត់​ពី​ការ​រាត​ត្បាត​នៃ COVID-19 ​ការ​ធ្វើ​ការ​នៅ​ផ្ទះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​ទប់​ស្កាត់​។​ ប៉ុន្តែ​យើង​មិន​គួរ​ភ្លេច​អំពី​ឯក​ជន​ភាព​ និង​សុវត្ថិភាព​របស់​អ្នក​ឡើយ​។

ប្រភព
1. https://protonmail.com/blog/zoom-privacy-issues/
2. https://nypost.com/2020/03/19/zooms-coronavirus-boom-raises-privacy-concerns/
3. https://mashable.com/article/zoom-conference-call-work-from-home-privacy-concerns/

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Exit mobile version