តាមពិត Zoom មិនមានមុខងារ ​End-To-End Encryption នោះទេ

កម្មវិធី ​Zoom បានបញ្ជាក់នៅលើវេបសាយរបស់ខ្លួន និងនៅក្នុងទំព័រសន្តិសុខ (security white paper) របស់ខ្លួនថា កម្មវិធីរបស់ខ្លួនគឺគាំទ្រការធ្វើកូដនីយកម្មទាំងសងខាង (end-to-end encryption) សម្រាប់មុខងារកិច្ចប្រជុំរបស់ខ្លួន។ ប៉ុន្តែការស្រាវជ្រាវថ្មីពី The Intercept បង្ហាញថាវាមិនពិតទេ។

The Intercept បានសាកសួរទៅកាន់អ្នកនាំពាក្យរបស់ក្រុមហ៊ុន Zoom ថាតើវិដេអូរបស់អ្នកប្រើប្រាស់ ដែលមាននៅក្នុងថ្នាល (plateform) បច្ចេកវិទ្យារបស់ខ្លួនគឺ end-to-end (E2E) encrypted ដែរឬទេ? ចំឡើយនោះគឺថា “បច្ចុប្បន្ននេះ វាមិនអាចទៅរួចទាល់តែសោះក្នុងការដាក់ឱ្យមានមុខងារ E2E encryption សម្រាប់វីដេអូនោះ”។

Zoom មិនបានប្រើប្រាស់ TLS encryption (ដែលជាស្តង់ដារដូចគ្នានៅក្នុង web browers ប្រើប្រាស់សម្រាប់ HTTPS)។ នៅក្នុងការអនុវត្តប្រចាំថ្ងៃ វាមានន័យថា ទិន្នន័យ (data) ត្រូវបានធ្វើកូដនីយកម្មរវាងអ្នក និងម៉ាស៊ីនមេរបស់ Zoom ដែលនេះស្រដៀងគ្នាទៅការប្រើប្រាស់របស់ Gmail និង Facebook ដូច្នេះដែរ ដែលមានការធ្វើកូដនីយកម្មទៅលើខ្លឹមសារ ។ ក៏ប៉ុន្តែពាក្យថា end-to-end encryption ជាធម្មតាគឺសំដៅដល់ការការពារខ្លឹមសារ (content) ទាំងមូលរបស់អ្នកប្រើប្រាស់ទាំងអស់ ដោយក្រុមហ៊ុនមិនអាចធ្វើការអាក់សេសបានឡើយ ដែលនេះគឺស្រដៀងគ្នាទៅនឹងកម្មវិធី Signal និង WhatsApp។ កម្មវិធី Zoom មិនបានផ្តល់នូវមុខងារនេះទ ដែលជាការធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រលំ។

រូបភាពបង្ហាញពីដំណើរការនៃ End-to-End Encryption របស់ WhatsApp

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Zoom បានធ្វើការប្រកែកថាមិនបានធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រលំនោះទេ។ ពាក្យថា End-to-End នៅក្នុងន័យរបស់ក្រុមហ៊ុនខ្លួន គឺសំដៅដល់ការតភ្ជាប់ (connection) ដែលត្រូវបានធ្វើកូដនីយកម្មចេញពី Zoom end-point មួយទៅកាន់ ​Zoom end-point មួយទៀត ហើយដែរខ្លឹមសារ ​(content) មិនត្រូវបានធ្វើកូដនីយកម្មនោះឡើយ ដោយសារតែវាត្រូវធ្វើដំណើរឆ្លងកាត់ Zoom Cloud។

រូបភាពពីវេបសាយ Intercept | ពេលយក mouse ទៅដាក់លើចុងគែមលើខាងធ្វេង វាបង្ហាញថា End-to-End Encryption

មុខងារ chat នៅក្នុង Zoom Meeting គឺមើលទៅហាក់ដូចជាមានការគាំទ្រមុខងារ E2E ហើយក្រុមហ៊ុន Zoom ក៏បាននិយាយថា ខ្លួនមិនមានសោរ ​(keys) ដើម្បីធ្វើការវិកូដនីយកម្ម (decrypt) ទៅលើសារនៅក្នុង chat នោះឡើយ។

ប្រភពរូបភាពមកពីវេបសាយ The Intercept

Zoom ក៏បានប្រាប់ទៅលើ ​Intercept ថា ខ្លួនធ្វើការប្រមូលតែទិន្នន័យអ្នកប្រើប្រាស់ ដែលខ្លួនត្រូវការក្នុងការធ្វើឱ្យប្រសើរឡើងសេវាកម្មរបស់ខ្លួនតែប៉ុណ្ណោះ ដែលព័ត៌មានទាំងនោះរួមមានដូចជា ​IP address, OS details និងព័ត៌មានអំពីឧបករណ៍ ហើយក្រុមហ៊ុនមិនបានអនុញ្ញាតឱ្យបុគ្គលិកធ្វើការអាក់េសសទៅលើ ខ្លឹមសារជាក់លាក់ណាមួយឡើយ។ ក្រុមហ៊ុន ​Zoom ក៏បានបន្ថែមទៀតថា ខ្លួនក៏មិនបានលក់ទិន្នន័យណាមួយរបស់អតិថិជនឡើយ។ ក៏ប៉ុន្តែ វាមានលទ្ធភាពដែលក្រុមហ៊ុនផ្តល់នូវវិដេអូប្រជុំនោះសម្រាប់កិច្ចការផ្លូវច្បាប់ណាមួយ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com. 
​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
Exit mobile version