ចំនុចខ្សោយថ្ងៃសូន្យ (Zero Day)​​ បានកំពុងវាយលុកទៅលើទូរស័ព្ទភាគច្រើនដែលដើរដោយ ​Android

ចំនុចខ្សោយថ្ងៃសូន្យ (zero-day vulnerability) នៅក្នុងប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទស្មាតហ្វូនដើរដោយ Android បាននឹងកំពុងវាយលុកដោយក្រុម ​NSO មកពីប្រទេស Israeli ដែលគឺជាក្រុមមួយ មានភាពល្បីល្បាញក្នុងការលក់នូវចំនុចខ្សោយថ្ងៃសូន្យទៅឱ្យរដ្ឋាភិបាល ។

ចំនុចខ្សោយខាងលើនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវឈ្មោះ Maddie Stone មកពីគម្រោង ​Project Zero របស់ Google ហើយត្រូវបានដាក់លេខសំគាល់ថា CVE-2019-2215។​ ក្រោយពីរាយការណ៍ទៅកាន់ក្រុមសន្តិសុខរបស់ ​Android តែប្រាំពីរថ្ងៃប៉ុណ្ណោះ ការបង្ហាញផ្ទាល់ពីវិធីសាស្ត្រនៃការវាយលុក ​(proof-of-concept) ត្រូវបានបង្ហាញជាសាធារណៈ។

បើសិនជាវាយប្រហារដោយជោគជ័យ អ្នកវាយប្រហារនឹងអាចធ្វើការគ្រប់គ្រងទាំងស្រុងទៅលើទូរស័ព្ទរបស់ជនរងគ្រោះ។

ឧបករណ៍ដែលរងផលប៉ៈពាល់

ប្រភេទទូរស័ព្ទខាងក្រោមនេះគឺមានផលប៉ៈពាល់ដោយសារបញ្ហានេះ៖

ចំពោះទូរស័ព្ទ Pixel 3, 3 XL, និង 3a ដែលដំណើរការដោយកំណែចុងក្រោយរបស់ Android kernels មិនរងផលប៉ៈពាល់ដោយបញ្ហានេះឡើយ។

ការជួសជុលនឹងចេញក្នុងពេលឆាប់ៗនេះ

ដោយសារតែ Google នឹងបញ្ចេញនូវកំណែដើម្បីធ្វើការជួសជុលទៅលើចំនុចខ្សោយនេះ នៅក្នុងខែតុលា ខាងមុខនេះ រួមទាំងការជូនដំណឹងទៅដល់ OEMs ផងនោះ ឧបរណ៍ដែលរងគ្រោះដោយសារបញ្ហានេះ ទំនងជាមិនទទួលបានការអាប់ដេតជួសជុលភ្លាមៗនោះទេ (លើកលែងតែ Google Pixel 1 និង 2)។

ចុះអ្នកប្រើប្រាស់ត្រូវធ្វើដូចម្តេច? ទោះបីជាចំនុចខ្សោយនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយដែលអាចត្រូវបានវាយលុកដើម្បីទាញយកសិទ្ធិ root access នៅលើឧបករណ៍ Android ក៏ដោយ អ្នកប្រើប្រាស់មិនគួរមានការព្រួយបារម្ភខ្លាំងពេកទេ ដោយសារតែបញ្ហានេះគឺភាគច្រើនសំដៅទៅលើគោលដៅដែលបានគ្រោងទុកតែប៉ុណ្ណោះ។

វាជាការល្អប្រសើរក្នុងការជៀសវាងទាញយក ​(download) និងតំឡើងកម្មវិធីចេញពីប្រភពមិនច្បាស់លាស់ ឬកម្មវិធីដែលមិនមានភាពចាំបាច់ (ទោះបីជាពី ​Google Play Store ក៏ដោយ)៕

Exit mobile version