ក្រុមហ៊ុន Yahoo Inc បានប្រកាសកាលពីថ្ងៃព្រហស្បតិ័ម្សិលមិញថា យ៉ាងហោចណាស់មានគណនីអ្នក ប្រើប្រាស់ប្រមាណជា ៥០០លាននាក់ ត្រូវបានគេលួចបាននៅក្នុងឆ្នាំ២០១៤ ហើយដែលជាអ្វីដែលខ្លួនជឿជាក់ថា គឺជាសកម្មភាពរបស់ហេគឃ័រដែលគាំទ្រដោយរដ្ឋ (state-sponsored) ។ នេះគឺជាការលួច មួយដ៏ធំសំបើមនៃការលួចទិន្នន័យដែលគេបានដឹងកន្លងមកនេះ។
ចោរតាមប្រព័ន្ធអិុនធឺណិតនោះអាចលួចបាននូវ ឈ្មោះ, អាស័យដ្ឋានអីុម៉ែល, លេខទូរស័ព្ទ, ថ្ងៃខែឆ្នាំកំណើត និងពាក្យសម្ងាត់ដែលបានធ្វើកូដនីយកម្ម (encrypted) ។ ប៉ុន្តែទិន្នន័យ payment card និងគណនីធនាគារគឺមិនទទួលរងផលប៉ៈពាល់នោះទេ ដែលបញ្ជាក់ថាព័ត៌មានដ៏សំខាន់របស់អ្នកប្រើប្រាស់គឺ មិនត្រូវបានរងគ្រោះឡើយ។
ការវាយប្រហារទៅលើក្រុមហ៊ុន Yahoo នេះគឺមានទំហំធំ រហូតទៅដល់ច្រើនជាងបីដងនៃការវាយប្រហារធំៗដទៃទៀតដូចជា eBay Inc ហើយដែលគឺជាពេលវេលាដ៏លំបាកសម្រាប់ក្រុមហ៊ុន Yahoo។
អគ្គនាយក Marissa Mayer គឺកំពុងតែរងនូវសំពាធក្នុងការគ្រប់គ្រងក្រុមហ៊ុនមួយនេះ (ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤) ហើយក្រុមហ៊ុនបានយល់ព្រមក្នុងខែកក្កដាកន្លងទៅនេះ ក្នុងការលក់អាជីវកម្មអិុនធឺណិតក្នុងតម្លៃសាច់ប្រាក់ 4.83 Billion ទៅឲ្យក្រុមហ៊ុន Verizon Communications Inc. ។
លោក Bruce Schneier ដែលល្បីល្បាញខាងផ្នែក Cryptography បានមានប្រសាសន៍ថា “នេគគឺជាការលួចទិន្នន័យដ៏ធំសំបើមបំផុតមិនធ្លាប់មាន។ ផលប៉ៈពាល់ទៅដល់ក្រុមហ៊ុន Yahoo និងអ្នកប្រើប្រាស់គឺនៅតែមិនទាន់ច្បាស់លាស់ ដោយសារតែសំណួរនៅតែមិនទាន់បានឆ្លើយ ដោយរួមមានទាំងអត្តសញ្ញាណរបស់ហេគឃ័រគាំទ្រដោយរដ្ឋផងដែរ។ ”
នៅក្នុងវេបសាយរបស់ខ្លួនកាលពីម្សិលមិញ ក្រុមហ៊ុន Yahoo បានលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនឲ្យធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ ប៉ុន្តែមិនមែនជាទាមទារត្រូវតែប្តូរនោះទេ។
ទោះបីជាការវាយប្រហារបានកើតឡើងតាំងពីឆ្នាំ ២០១៤ មកម្លេះ ប៉ុន្តែក្រុមហ៊ុន Yahoo ទើបតែត្រូវបាន រកឃើញបញ្ហាបន្ទាប់ពីមានរបាយការណ៍ក្នុងខែសីហាអំពីការវាយប្រហារមួយផ្សេងទៀត។ នៅពេលដែលរបាយការណ៍នេះមិនត្រឹមត្រូវនោះ ក្រុមហ៊ុន Yahoo បានបង្វែរការសើុបអង្កេតទៅក្នុងឆ្នាំ២០១៤ ។
អ្នកវិភាគលោក Robert Reck មកពី SunTrust Robinson Humphrey បាននិយាយថា ព័ត៌មានទាំងនេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ឲ្យ Verizon បោះបង់ចោលការទិញយក Yahoo ប៉ុន្តែអាចឲ្យមានការទំលាក់តម្លៃពី ១០០លាន ទៅ ២០០លានដុល្លា អាស្រ័យទៅតាមចំនួនអ្នកប្រើប្រាស់ដែលឈប់ប្រើ Yahoo ។
បើតាមលោក Steven Caponi ដែលជា attorney at K&L Gates បាននិយាយថា “នេះជាឧិកាសរបស់ក្រុមហ៊ុន Verizon ក្នុងការចរចារដោយមានលក្ខខណ្ឌក្នុងការដើរចេញពីការចចារ បើសិនជារកឃើញនូវការផ្លាស់ប្តូរ (material change) ដែលសំដៅទៅដល់ប្រភេទនៃព័ត៌មានដែលត្រូវបានគេលួច”៕
ប្រភព៖ Channel New Asia ប្រែសម្រួលដោយ៖ SecuDemy.com