នៅក្នុងប្រតិបត្តិការអន្តរជាតិមួយ ដែលមានក្រុមអាជ្ញាធរអនុវត្តន៍ច្បាប់មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើននៅអឺរ៉ុប បានធ្វើការបិទផ្សារបណ្តាញអនឡាញខុសច្បាប់ (underground marketplace) ហើយចាប់ខ្លួនជនសង្ស័យបីនាក់នៅក្នុងប្រទេសអ៊ុយក្រែន។
ផ្សារអនឡាញដែលមានឈ្មោះថា xDedic គឺជាទីផ្សារអនឡាញខុសច្បាប់ដែលអនុញ្ញាតឱ្យ ឧក្រិដ្ឋជនអ៊ីនធឺណិតធ្វើការទិញ លក់ ឬជួលសិទ្ធិក្នុងការចូលប្រើប្រាស់កុំព្យូទ័ររាប់ពាន់គ្រឿង និងម៉ាស៊ីន Servers ជាច្រើននៅទូទាំងពិភពលោក និងការចូលទៅកាន់ព័ត៌មានសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិកជាច្រើនថែមទៀត។
វេបសាយខុសច្បាប់នេះដំណើរការមានរយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកគ្រប់គ្រងជាច្រើនរបស់ផ្សារមួយនេះរក្សាយុទ្ធសាស្រ្ត និងលាក់ទីតាំងនៃម៉ាស៊ីន Servers របស់ខ្លួននៅទូទាំងពិភពលោក ដើមសំរបសរួលដល់ដំណើរការនៃវេបសាយខុសច្បាប់នេះ។
xDedic impacted victims in multiple industries, “including local, state, and federal government infrastructure, hospitals, 911, and emergency services, call centers, major metropolitan transit authorities, accounting and law firms, pension funds, and universities.”
xDedic ផ្តល់ឱ្យអ្នកទិញជាច្រើន ដើម្បីរុករកម៉ាស៊ីន Servers ដែលត្រូវបានវាយប្រហារ (ហេគ) ច្រើនជាង 176,000 គ្រឿងនៅជុំវិញពិភពលោក ដែលអាចទិញតាមតម្លៃ, តាមប្រព័ន្ធប្រតិបត្តិការ ឬទៅតាមទីតាំងភូមិសាស្ត្ររបស់ម៉ាស៊ីនមេទាំងនោះត្រូវបានលួច។ ម៉ាស៊ីន servers ទាំងនោះមាននូវគណនី (credentials) ដែលអាចជ្រៀតចូលទៅក្នុងតាមរយៈ Remote Desktop Protocol (RDP) ។
xDedic រងផលប៉ះពាល់ដល់ជនរងគ្រោះជាច្រើន ហើយក្នុងឧស្សាហកម្មជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ, និងហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធ, មន្ទីរពេទ្យ, 911 និងសេវាសង្គ្រោះបន្ទាន់, មជ្ឈមណ្ឌលហៅទូរស័ព្ទ, ក្រុមអាជ្ញាធរផ្នែកដឹកជញ្ជូនធំៗ, ក្រុមហ៊ុនគណនេយ្យ និងច្បាប់, មូលនិធិសោធននិវត្តន៍, និងសាកលវិទ្យាល័យជាច្រើនទៀត។
យោងតាមរបាយការណ៍ឆ្នាំ 2016 របស់ Kaspersky Lab អះអាងថា xDedic ត្រូវបានដំណើរការដោយពួកហេគឃ័រនិយាយភាសារុស្សីមួយក្រុម។ Kaspersky Lab បន្ថែមថា នរណាក៏ដោយអាចទិញម៉ាស៊ីនServer ដែលហេគរួចមួយ ដែលមានទីតាំងនៅបណ្តាញ Network រដ្ឋាភិបាលនៃបណ្តាប្រទេសអឺរ៉ុបក្នុងតម្លៃត្រឹមតែ 6 ដុល្លារប៉ុណ្ណោះ។
វេបសាយខុសច្បាប់មួយនេះ បានធ្វើការសម្របសម្រួលដល់ការលួចច្រើនជាង 68 លានដុល្លារអាមេរិក មុនពេលវាត្រូវបិទនៅថ្ងៃព្រហស្បតិ៍ (24 មករា 2019) ខណៈដែលប៉ូលិស Europol និងក្រសួងយុត្តិធម៌អាមេរិកប្រកាសអំពីការបិទចោលជាផ្លូវការនៅថ្ងៃទី 28 ខែមករា នេះ។
អាជ្ញាធរនិយាយថា ពួកគេបានរុះរើ និងរឹបអូសហេដ្ឋារចនាសម្ព័ន្ធរបស់ xDedic ស្ថិតនៅប្រទេសបែលហ្ស៊ិក និងអ៊ុយក្រែន។ មនុស្សជាច្រើននៅតែអាចចូលទៅកាន់វេបសាយក្រោមដីនេះបាន ប៉ុន្តែវាត្រូវប្ដូរទិស (redirect) ទៅកាន់ទំព័រមួយដែលបង្ហាញថាទីផ្សារមួយនេះត្រូវគេបិទចោលហើយ។
ទន្ទឹមនឹងនេះផងដែរ អាជ្ញាធររបស់ប្រទេសអ៊ុយក្រែនបានប្រកាស អំពីការចាប់ខ្លួនជនសង្ស័យបីនាក់ បន្ទាប់ពីពួកគេស្វែងរកកន្លែងយ៉ាងហោចណាស់ចំនួន 9 កន្លែងនៅប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុននេះ និងរឹបអូសប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាជាច្រើនទៀតផងដែរ៕