XcodeGhost hack: Delete these infected iOS apps immediately

The App Store របស់ក្រុមហ៊ុន Apple បានទទួលរងនូវបញ្ហាសុវត្ថិភាពដ៏ធ្ងន់ធ្ងរនៅក្នុងប្រវតិ្តសាស្ត្ររបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពេលដែលវា ត្រូវបានគេរកឃើញថា មានកម្មវិធី (ចិន) រាប់រយមានផ្ទុកនូវមេរោគមួយឈោ្មះថា “XcodeGhost” ដែលបង្កប់នៅក្នុងកម្មវិធីទាំងអស់នោះ។

មេរោគនេះអាចបង្កប់ខ្លួនចូលទៅបាន គឺដោយសារតែអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័ររបស់ចិន បានប្រើប្រាស់នូវកម្មវិធី Xcode ក្លែងក្លាយ ដែលត្រូវបានគេដាក់ឲ្យទាញយកពីក្នុងវិបសាយ ​Baidu។ ដោយការប្រើប្រាស់កម្មវិធី Xcode ក្លែងក្លាយ (Xcode គឺជាកម្មិវិធីសម្រាប់ធ្វើការអភិវឌ្ឍកម្មវិធីទូរស័ព្ទ iOS) ដើម្បីធ្វើការ compile កម្មវិធី Apps មេរោគ XcodeGhost អាចធ្វើការរីកសាយភាពដោយងាយតាមរយៈ App Store។

ក្រុមហ៊ុន Apple បានបញ្ឈប់កម្មវិធីដែលមានផ្ទុកមេរោគទាំងអស់នោះពីក្នុង App Store របស់ខ្លួន ប៉ុន្តែអ្នកប្រើប្រាស់នៅតែត្រូវធ្វើការលប់កម្មវិធីដែលបាន បញ្ចូលរួចហើយ ពីក្នុងឧបករណ៍របស់ខ្លួនដោយខ្លួនឯង។ ភាគច្រើននៃកម្មវិធីដែលរងគ្រោះគឺប្រើប្រាស់នៅក្នុងប្រទេសចិន ប៉ុន្តែកម្មវិធីធំៗមានដូចជា WeChat, Angry Birds 2, និង Didi Chuxing ក៏មានការប្រើប្រាស់ទូលំទូលាយផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកម្មវិធីដែលនិយមប្រើប្រាស់ (ទូទាំងពិភពលោក) រួមមាន៖

ខាងក្រោមគឺជាបញ្ជឺឈ្មោះកម្មវិធីទាំងអស់

ប្រភព៖

XcodeGhost hack: Delete these infected iOS apps immediately

Exit mobile version