ពាក្យសម្ងាត់អាក្រក់បំផុតប្រចាំឆ្នាំ ២០១៥

ក្រុមហ៊ុន SplashData បានធ្វើការប្រកាសនូវ “បញ្ជីពាក្យសម្ងាត់ដែលអាក្រក់បំផុតប្រចាំឆ្នាំ២០១៥” ដែលបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់នូវទម្លាប់របស់អ្នកប្រើប្រាស់អិុនធឺណិត។ ពាក្យសម្ងាត់ “123456” និង “password” ត្រូវបានជាប់ចំណាត់ថ្នាក់ម្តងទៀតជាពាក្យដែលត្រូវបាននិយមប្រើប្រាស់បំផុត ដែលបង្ហាញឲ្យឃើញនូវអ្វីដែលជាការជ្រើសរើសរបស់អ្នកប្រើប្រាស់នៅតែប្រឈមមុខនឹងហានិភ័យ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំលើកទី ៥ នេះ ក្រុមហ៊ុន ​SplashData បានធ្វើការចងក្រងដោយដកស្រង់ចេញពីពាក្យសម្ងាត់ចំនួនច្រើនជាង ២លាន ដែលត្រូវបានលួចក្នុងឆ្នាំ ២០១៥ ។

ជាឧទាហរណ៍ “1234567890”, “1qaz2wsx” និង “qwertyuiop” គឺស្ថិតនៅក្នុងចំណោមបញ្ជីពាក្យសម្ងាត់ពេញនិយមទាំង ២៥ ដែលវាស្ថិតនៅក្នុង ទម្រង់មួយដែលងាយស្រួលទាញដឹងបំផុត។

ទាញយកក្នុងទម្រង់ជា PDF

—————————————————-
តាមដានព័ត៌មានស្តីអំពីសន្តិសុខព័ត៌មានជាមួយយើងខ្ញុំ៖
– វេបសាយ: www.secudemy.com
– ហ្វេសប៊ុក: https://www.facebook.com/OuPhannarith/
– Twitter: https://twitter.com/phannarith
– Telegram: https://telegram.me/khisac
—————————————————-

Exit mobile version