ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

World’s Biggest iOS Malware Hack, 225k Apple Account Passwords Stolen

នេះគឺជាព័ត៌មានមួយដែលអាចធ្វើឲ្យអ្នកមានការព្រួយបារម្ភ បើសិនជាអ្នកបានធ្វើការ Jailbreak ទូរស័ព្ទ iPhone របស់អ្នក។ ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន នៅឯក្រុមហ៊ុន ​Palo Alto networks និង WeipTech បានធ្វើការបញ្ចេញព័ត៌មានមួយស្តីអំពី មេរោគថ្មីនៃ iOS មានឈ្មោះថា KeyRaider ដែលបានជួយដល់អ្នកវាយប្រហារលួចយកគណនី Apple បានប្រមាណជា ២៥០,០០០។

ថ្មីៗនេះ អ្នកស្រាវជ្រាវបានធ្វើការកំណត់បាននូវស្រឡាយនៃក្រុមគ្រួសារមេរោគ iOS ប្រមាណជា ៩២ ដែលកំពុងរីករាលដាល។ KeyRaider មានគោលដៅវាយប្រហារទៅលើទូរស័ព្ទ iPhone ដែលត្រូវបាន Jailbreak ហើយដែលឆ្លងតាមរយៈ Cydia app respositories (Cydia គឺជាកម្មវិធីដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើការទាញយកនិងគ្រប់គ្រងទៅលើកម្មវិធី – apps )។

យោងទៅតាមក្រុមហ៊ុន Palo Alto networks ការគំរាមគំហែងនេះបានធ្វើឲ្យប៉ៈពាល់ទៅដល់អ្នកប្រើប្រាស់ចំនួន ១៨ ប្រទេស ដែលក្នុងនោះរួមមានដូចជា France, Russia, USA, China, UK, Germany, Canada, Australia, Israel, Italy, Spain, Singapore, និង South Korea។ មេរោគមួយនេះវាយលុកតាមរយៈ MobileSubstrate ហើយធ្វើការលួចយកនូវ usernames និង passwords ព្រមទាំង GUID ដោយធ្វើកា ចាប់នូវ iTunes traffic នៅក្នុងឧបករណ៍នោះ ។

មេរោគ KeyRaider នេះអាចត្រូវបានប្រើប្រាស់គេប្រើប្រាស់ដើម្បីទិញ Apps និងធ្វើការចាក់សោរ (lock) ទូរស័ព្ទពីចម្ងាយ និងជំរិតទារលុយ។ ការធ្វើ Jailbreak ទូរស័ព្ទ iOS របស់អ្នកអាចជាមធ្យោបាយមួយល្អ ក្នុងការប្រើប្រាស់នូវកម្មវិធី Apps ជាច្រើន ប៉ុន្តែវាក៏ផ្តល់នូវគ្រោះថ្នាក់ផងដែរ។

តើអ្នកមានប្រើប្រាស់ iPhone ដោយ Jailbreak ដែរឬទេ? សូមផ្តល់ជាមតិយោបល់ខាងក្រោម

ប្រភព៖

http://fossbytes.com/worlds-biggest-ios-malware-hack-225k-apple-account-passwords-stolen/

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button