With WikiLeaks Claims of C.I.A. Hacking, How Vulnerable Is Your Smartphone?

វេបសាយ WikiLeaks កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ បានធ្វើការបញ្ចេញនូវឯកសារសំងាត់ (confidential) ជាច្រើនរបស់ CIA សហរដ្ឋអាមេរិក។

WikiLeaks បានធ្វើការប្រកាសចេញផ្សាយនូវឯកសារជាសេរី Year Zero ដែលឈុតដំបូងរបស់ខ្លួននោះគឺដាក់ឈ្មោះថា Vault 7 ដែលមានឯកសារសរុបទាំងអស់ 8,761 ស្មើនឹង 513 MB (torrent | Password) កាលពីម្សិលមិញ ដែលបានបង្ហាញព័ត៌មានអំពីកម្មវិធីវាយប្រហារ (exploits) ចំនុចខ្សោយថ្ងៃសូន្យ (zero-day) ជាច្រើនរបស់ iOS, Android និង Microsoft Windows Operating System ។

WikiLeaks បានធ្វើការអៈអាងថា ការជ្រាបចេញទាំងនោះគឺបានមកពីណេតវើកដែលមានសុវត្តិភាព (secure nextwork) នៅក្នុងមជ្ឈមណ្ឌលរបស់ ​CIA (CIA Center for Cyber Intelligence) នៅ Langley, Virginia ។

ភាពត្រឹមត្រូវពិតប្រាកដ (authenticity) នៃឯកសារទាំងនោះមិនទាន់ត្រូវបានគេផ្ទៀងផ្ទាត់ភ្លាមៗបាននៅឡើយទេ ប៉ុន្តែដោយសារតែ ​WikiLeaks មានប្រវត្តិក្នុងការបញ្ចេញព័ត៌មានសំងាត់ៗធំៗរបស់រដ្ឋាភិបាល យសហគមន៍អ្នកប្រើប្រាស់និងរដ្ឋាភិបាលគួរតែមានការចាប់អារម្មណ៍អំពីវា។

CIA’s Zero-Day Exploits & Ability to Bypass Encrypted Apps

យោងទៅតាមការវិភាគបឋម ការជ្រាបចេញនោះបានបង្ហាញអំពីសមត្ថភាពនៃការវាយប្រហារ ឬហេគឃីង (hacking) ទាំងមូលរបស់ ​CIA ដោយរួមមានទាំងលទ្ធភាពក្នុងការហេគចូលទៅកាន់ smartphones និងសារទំនាក់ទំនងសង្គមរួមមាន WhatsApp, Telegram, Signal, Weibo និងកម្មវិធីដទៃទៀតសម្រាប់ស្មាតហ្វូន។

​WikiLeaks បានសរសេរថា “បច្ចេកទេសទាំងនេះអាចអនុញ្ញាតឲ្យ CIA ធ្វើការរំលងនូវកូដនីយកម្ម (encryption) នៃកម្មវិធី ​WhatsApp, Signal, Telegram, Weibo, Confide និង Cloackman ដោយធ្វើការហេគចូលទៅកាន់ស្មាតហ្វូនហើយលួចយកនូវសារសំលេង និងសារខ្លីៗ មុនពេលដែលវាត្រូវបានធ្វើកូដនីយកម្ម (before encrypted is applied)” ។

កូនកម្មវិធីសម្រាប់ធ្វើការវាយប្រហារ (exploits) ទាំងនោះបានមកពីប្រភពផ្សេងៗគ្នា ដោយរួមមាននូវអង្គភាពជាដៃគូរដូចជា NSA និង ​GCHQ ឬក៏ការធ្វើជាពណិជ្ជកម្មជាមួយអ្នកសរសេរកម្មវិធីទាំងនោះ រួមផ្សំជាមួយនឹងផ្នែកជំនាញនៃ ​CIA នៅក្នុងសាខា Mobile Development ដែលធ្វើការបង្កើត zero-days exploits និងមេរោគ (malware) សម្រាប់ធ្វើការហេគចូលទៅកាន់ស្មាតហ្វូន រួមបញ្ចូលទាំង iPhone និង iPads ផងដែរ។

WikiLeaks បានបន្តទៀតថា “មកដល់បំណាច់ឆ្នាំ២០១៦នេះ​ ផ្នែក CIA Hacking ដែលស្ថិតនៅក្រោមមជ្ឈមណ្ឌល Center for Cyber Intelligence (CCI) មានបុគ្គលិកចុះបញ្ជីចំនួនច្រើនជាង ៥០០០នាក់ ហើយបានបង្កើតនូវកម្មវិធីច្រើនរាប់ពាន់សម្រាប់ធ្វើការហេគចូលប្រព័ន្ធ។” អង្គភាព CIA មានលទ្ធភាពក្នុងវាយលុកពីចម្ងាយ (remote) ដើម្បីបើកនូវ cameras និង microphones និងលួចសារនានាមុនពេលដែលវាធ្វើកូដនីយកម្ម ។

“Weeping Angel” Attack — Hacking Smart TVs to Spy On Users

Vault 7 ក៍មានបានបង្ហាញនូវបច្ចេកទេសនៃការឃ្លាំមើលផងដែរ (surveillance) ដែលមានឈ្មោះថា Weeping Angel ដែលត្រូវបានប្រើប្រាស់ដោយអង្គភាពនេះក្នុងការចូលទៅកាន់ Smart TV ។ Samsung Smart TV ដែលពីមុនរងការរិៈគន់រឿងប្រព័ន្ធបញ្ជាដោយសំលេងនោះ (voice command) គឺងាយរងគ្រោះដោយការហេគនេះ ជាមួយបច្ចេកទេស ​”Fake-Off” mode។ ជាមួយនឹង ​Fake-Off ម្ចាស់ ​TV ជឿជាក់ថាមុខងារ ​voice command ត្រូវបានបិទ ប៉ុន្តែវាគឺបើកជានិច្ច ដែលអនុញ្ញាតឲ្យ CIA ធ្វើការថតនូវការសន្ទនានៅក្នុងបន្ទប់ ហើយបញ្ជូនតាមអ៊ិនធឺណិត ទៅកាន់ ​CIA Server ។

HammerDrill v2.0: A Malware to Steal Data From Air Gapped PCs

អាវុធក្នុងការវាយប្រហារដោយ CIA រួមមានមេរោគដែលអាចឆ្លងទៅលើគ្រប់ប្រព័ន្ធប្រតិបត្តិការ មានឈ្មោះថា ​HammerDrill ដែលមានគោលដៅទៅល Microsoft, Linux, Solaris, MacOS, និងផ្សេងៗទៀត តាមរយៈការចំលងមេរោគតាមរយៈ CDs/DVDs, USBs, ទិន្នន័យលាក់ក្នុងរូបភាព (data hidden in images), និងមេរោគស្មុគស្មាញផ្សេងៗទៀត ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺ Hammer Drill 2.0 បន្ថែមមុខងារ ​air gap ដែលមានលទ្ធភាពវាយលុកទៅលើកុំព្យូទ័រដែលត្រូវបានដាក់ឲ្យដាច់ពីអ៊ិនធឺណិត ឬណេតវើកនានា ហើយដែលគេជឿជាក់ថាគឺជាកុំព្យូទ័រដែលមានសុវត្ថិភាពបំផុតក្នុងលោកនេះ។

ក្រៅពីការបង្ហាញនូវកម្មវិធីវាយប្រហារ ឯកសារដែលធ្លាយចេញទាំងនោះគឺក៏មាននូវឯកសារណែនាំអំពីការប្រើប្រាស់កម្មវិធីទាំងនោះផងដែរ។ ក្រៅពីេនះក៏មានឯកសារបង្ហាញឲ្យដឹងថា CIA បានធ្វើការបង្កើតកម្មវិធីអាចធ្វើការគ្រប់គ្រងពីចម្ងាយទៅលើ vehicle software ដែលអាចអនុញ្ញាតឲ្យមានការវាយប្រហារទៅលើយានយន្តណាមួយបាន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ WikiLeaks វេបសាយ

ប្រភព៖ ​The Hacker News

Exit mobile version