Windows 8 Activator – Fake

ក្នុងពេលឥឡូវនេះ Windows 8 គឺកំពុងតែមានតម្រូវការខ្ពស់ ហើយមនុស្សអាក្រក់កំពុងតែ ប្រើប្រាស់ឈ្មោះ ផលិតផលល្បីនេះ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់។ ក្រុមហ៊ុន Tred Micro បានរកឃើញវិបសាយមួយចំនួន (IPs នៅក្នុងប្រទេស Latvia និង Romania) ប្រើប្រាស់ Windows 8 គឺជា keywords។ វិបសាយទី១ មានគោលបំណង ផ្តល់ឲ្យនូវកម្មវិធីសម្រាប់បំបែក Windows 8 (Windows 8 activators) ដែលគឺជាកម្មវិធីក្លែងក្លាយប៉ុណ្ណោះ។ Trend Micro ក៏បានបន្ថែមទៀតថា IPs Addresses ទាំងនេះ កាលពីមុនគឺធ្លាប់បានដាក់នូវ កម្មវិធីទូរស័ព្ទក្លែងក្លាយ ដូចជា Instagram និង Angry Birds ជាដើម។

កម្មវិធី Windows 8 activator នេះគឺត្រូវបានកំណត់ដោយកម្មវិធីកំចាត់និងទប់ស្កាត់មេរោគថាជា malware ដែលវាអាចបញ្ជូនទិន្នន័យសំខាន់ៗ ទៅឲ្យ hackers ឬក៏បញ្ជូល កម្មវិធីសម្ងាត់ (Trojan) ដែលអាចឲ្យ hackers ធ្វើការគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័ររបស់អ្នកបានយ៉ាងងាយស្រួល។

ប្រភព៖ TrendMicro

 

Exit mobile version