WiFi Hack: WPA2 KRACK Attack Threatens WiFi Users Around The World

អ្នកប្រហែលជាធ្លាប់បានលឺ ឬក៏អានព័ត៌មានអំពី WPA2 (WiFi Protected Access II)​ ដែលវាគឺជា protocol wireless​ encryption មួយដែលគេនិយមប្រើប្រាស់ ហើយដែលអ្នកអាចធ្វើការស្វែងរកវានៅក្នុងបណ្តាញជាច្រើន មានដូចជា home, public cafes, etc…

តែក្នុងពេលនេះ អ្នកស្រាវជ្រាវសន្តិសុខព័ត៌មានបានរកឃើញនូវចំនុចខ្សោយដ៏គ្រោះថ្នាក់មួយ នៅក្នុង Protocol ដែលមានអាយុកាល ១៣ឆ្នាំនេះ ដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារ (ដែលស្ថិតនៅក្នុងបណ្តាញតែមួយជាមួយអ្នក​) ធ្វើការទាញយកនូវ WiFi password និងស្ទាក់ចាប់យកនូវចរាចរណ៍ទិន្នន័យ (communication traffic)។

អ្នកវាយប្រហារអាចធ្វើការអាក់សេសចូលទៅកាន់ unencrypted traffic​ រវាង​ឧបករណ៍ (device) និង​ access point ហើយលទ្ធភាពដែលអាចធ្វើបានទៀតនោះគឺ ការលួចបញ្ចូលបន្ថែមខ្លឹមសារផងដែរ​ (content injection) ។

ចំនុចខ្វៈខាតនេះមាននៅក្នុងយន្តការ 4-way handsake ដែលបានប្រើប្រាស់ក្នុងការបង្កើតនូវ encryption key ដើម្បីធ្វើឲ្យចរាចរណ៍ទិន្នន័យមានសន្តិសុខ (secure the traffic)​ ​- នេះបើតាមការឲ្យដឹងពីអ្នកស្រាវជ្រាវ។ ចំនុចខ្សោយនេះត្រូវបានគេបង្ហាញឲ្យឃើញជាក់ស្តែងនៅក្នុង ទម្រង់ PoC (Proof-of-concept) ដែលត្រូវបានគេស្គាល់ថា KRACK (Key Reinstallation Attacks)។​

អ្នកស្រាវជ្រាវបានបញ្ចេញឯកសារជាសាធារណៈ ដែលអាចធ្វើការទាញយកជា​ PDF: Mathy Vanhoef of KU Leuven and Frank Piessens of imec-DistriNet, Nitesh Saxena and Maliheh Shirvanian of the University of Alabama at Birmingham, Yong Li of Huawei Technologies, and Sven Schäge of Ruhr-Universität Bochum.

ចំនុចខ្សោយ WPA2 និងព័ត៌មានបន្ថែម

ចំនុចខ្សោយពាក់ព័ន្ធទៅនឹង Key Managment នៅក្នុង WPA2 protocol ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនោះ ត្រូវបានធ្វើការកត់ត្រាដូចខាងក្រោម៖

– CVE-2017-13077: Reinstallation of the pairwise encryption key (PTK-TK) in the four-way handshake.
– CVE-2017-13078: Reinstallation of the group key (GTK) in the four-way handshake.
– CVE-2017-13079: Reinstallation of the integrity group key (IGTK) in the four-way handshake.
– CVE-2017-13080: Reinstallation of the group key (GTK) in the group key handshake.
– CVE-2017-13081: Reinstallation of the integrity group key (IGTK) in the group key handshake.
– CVE-2017-13082: Accepting a retransmitted Fast BSS Transition (FT) Reassociation Request and reinstalling the pairwise encryption key (PTK-TK) while processing it.
– CVE-2017-13084: Reinstallation of the STK key in the PeerKey handshake.
– CVE-2017-13086: reinstallation of the Tunneled Direct-Link Setup (TDLS) PeerKey (TPK) key in the TDLS handshake.
– CVE-2017-13087: reinstallation of the group key (GTK) while processing a Wireless Network Management (WNM) Sleep Mode Response frame.
– CVE-2017-13088: reinstallation of the integrity group key (IGTK) while processing a Wireless Network Management (WNM) Sleep Mode Response frame.

អ្នកស្រាវជ្រាវបានរកឃើញនូវចំនុចខ្សោយនេះកាលពីឆ្នាំមុន ប៉ុន្តែបានធ្វើការជូនដំណឹងទៅដល់អ្នកផលិតឧបករណ៍មួយចំនួន (vendors) កាលពីថ្ងៃទី១៤ ខែកក្កដា ហើយបន្ទាប់មកក្រុមការងារ​ US-CERT បានផ្ញើរចេញនូវការព្រមានដោយទូលំទូលាយមួយទៅកាន់អ្នកផលិតឧបករណ៍រាប់រយ នៅក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ។

ដើម្បីធ្វើការជួសជុលនូវកំហុសឆ្គងនេះ អ្នកត្រូវតែធ្វើការរងចាំការធ្វើបច្ចុប្បន្នភាព (update) firmware ពីអ្នកផលិតឧបករណ៍។

យោងទៅតាមអ្នកស្រាវជ្រាវ ការប្រើប្រាស់ HTTPS គឺមានសន្តិសុខ​ (ប៉ុន្តែប្រហែលជាមិនមែន ១០០ភាគរយនោះទេ) ហើយមិនអាចធ្វើការ decrypted ដោយប្រើប្រាស់វិធីសាស្ត្រ KRACK បានឡើយ។ ហេតុដូច្នេះហើយ អ្នកគួរតែប្រើប្រាស់ secure VPN ដែលធ្វើការ encrypts រាល់ Internet traffic របស់អ្នកទាំងអស់ ទោះបីជាវា HTTPS ឬក៏ HTTP​ ក៏ដោយ។

អ្នកក៏អាចអាននូវព័ត៌មានបន្ថែមអំពីវេបសាយនេះពីក្នុងវេបសាយ KRACK ហើយក្រុមអ្នកស្រាវជ្រាវក៏បានសន្យាថានឹងបញ្ចេញនូវកូនកម្មវិធី (tool) ដែលអ្នកអាចប្រើប្រាស់ធ្វើការត្រួតពិនិត្យទៅលើ WiFi network​ របស់អ្នកថាតើវារងគ្រោះដោយសារបញ្ហានេះ ឬក៏អត់ផងដែរ។

តើអ្នកត្រូវការធ្វើអ្វីខ្លះ?

– ដំបូងសូមប្រាកដថា WiFi នៅក្នុងណេតវើករបស់អ្នកមានដាក់ពាក្យសម្ងាត់ការពារ ។ បើសិនជាមិនមានទេ នោះអ្នកប្រឈមមុខទៅនឹងហានិភ័យនៃការវាយប្រហារគ្រប់ប្រភេទ

– បើសិនជាអាច សូមកុំធ្វើការភ្ជាប់ទៅនឹង WiFi ដែលមិនមានសន្តិសុខ​ (unsecure) ដែលយើងធ្លាប់តែឃើញនៅក្នុងសណ្ឋាគារ ហាងកាហ្វេ និងកន្លែងសាធារណៈផ្សេងៗទៀត

– ការវាយប្រហារបែប Krack នេះមានផលប៉ៈពាល់ទៅលើ ​secure networks ដោយសារតែចំនុចខ្សោយនៅក្នុងយន្តការ “handsake” រវាងឧបករណ៍អ្នកប្រើប្រាស់ និង​ router​ ដើម្បីធ្វើការបញ្ចូលនូវ “key” ដែលគេអាចធ្វើការ decrypt នូវទំនាក់ទំនង ហើយដែលអាចមានលទ្ធភាពក្នុងការលួចពាក្យសម្ងាត់ និងទិន្នន័យ credit card

– ធនាគារ និងអនឡាញ shopping ជាច្រើនប្រើប្រាស់ HTTPS (ដែលជាបច្ចេកទេស encryption ក្នុងការការពារអ្នកពីចំនុចខ្សោយនេះ)

– ចំនុចល្អបំផុតនោះគឺអ្នកត្រូវធ្វើការអាប់ដេត​ router របស់អ្នក។ សូមត្រួតពិនិត្យថាតើ router របស់អ្នកជារ​បស់ក្រុមហ៊ុនណា ហើយចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុននោះ ដើម្បីធ្វើការជួសជុលវា (តែប្រហែលជាមិនទាន់មាននូវឡើយទេក្នុងពេលនេះ)។

– អ្នកជំនាញសន្តិសុខបាននិយាយថា ក្នុងខណៈពេលនេះ បើសិនជាអ្នកមានការព្រួយបារម្ភនោះ សូមប្រើប្រាស់ “VPN-Virtual Private Network”

ខាងក្រោមនេះ គឺជាវិដេអូបង្ហាញពីបច្ចេកទេសនៃការវាយប្រហារៈ

ប្រភព: https://arstechnica.com/information-technology/2017/10/severe-flaw-in-wpa2-protocol-leaves-wi-fi-traffic-open-to-eavesdropping/

Exit mobile version