អី្វទៅជា IOC (Indicator of Compromise)?

ប្រែសម្រួលដោយ៖ លោក សួន បញ្ញា អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត

Indicator of Compromise (IOC) គឺជាពាក្យបច្ចេកទេសប្រើក្នុងការងារកោសលវិច័យ (forensics) ដែលសំដៅទៅលើភស្តុតាងនៅលើឧបករណ៍ដែលនាំបណ្តាលឱ្យការជ្រៀតចូលទៅក្នុងប្រព័ន្ធ (security breach)។ ទិន្នន័យនៃ ​IOC ត្រូវបានគេប្រមូលយកនៅពេលបន្ទាប់ពីមានឧប្បទេវហេតុសន្តិសុខគួរឱ្យសង្ស័យ (suspicious incident), ព្រឹត្តការណ៍សន្តិសុខ (security event). ឬក៏បញ្ហាណាមួយដែលចេញពីក្នុងបណ្តាញ។ បន្ថែមពីនេះផងដែរ វាគឺការអនុវត្តជាទូទៅក្នុងការត្រួតពិនិត្យ ទៅលើ IOC data នៅក្នុងរយៈពេលណាមួយច្បាស់លាស់ ដើម្បីធ្វើការត្រួតពិនិត្យចាប់យកសកម្មភាពមិនប្រក្រតី និងភាពងាយរងគ្រោះនានា។

ការតាមដានពិនិត្យមើលទិន្ន័​យ IOC ក៏អាចជួយបានដែរក្នុងការទប់ស្កាត់ឲ្យបានមុនទាន់ពេលវេលានូវលទ្ធភាពដែលអាចរាលត្បាតបាននូវមេរោគ និងសកម្មភាពវាយប្រហារដែលគ្រោះថ្នាក់ខ្លាំងផ្សេងៗកុំឲ្យប៉ះពាល់ដល់ប្រព័ន្ធបណ្តាញទាំងមូល។

ទោះបីជាយ៉ាងណាការរុករកឲ្យឃើញទិន្ន័យ IOC ថ្មីៗ គឺមានការលំបាក ព្រោះវាអាចស្ថិតក្នុងច្រើនទម្រង់។ ទិន្ន័យទាំងនោះអាចជា logs, metadata, ឬក៏បណ្តុំកូដដែលស្មុគស្មាញ។ អញ្ចឹងហើយបានជាអ្នកសន្តិសុខបច្ចេកវិទ្យាទាមទារត្រូវធ្វើការវិភាគនិងផ្គុំបញ្ចូលគ្នានូវព័ត៌មាននិងទិន្ន័យផ្សេងៗចូលគ្នាដើម្បីអាចយល់អំពីដំណើរការនិងតួនាទីរបស់ការវាយប្រហារនីមួយៗ។

តើមានព័ត៌មានឬទិន្ន័យអ្វីខ្លះដែលចាត់ចូលជា Indicators of Compromise?

តើ IOC អាចត្រូវបានប្រើយ៉ាងដូចម្តេចខ្លះក្នុងការសម្រួលការងារតាមដានចាប់ និងឆ្លើយតបទៅនិងឧប្បត្តិហេតុសន្តិសុខផ្សេងៗ?

តាមរយៈការតាមដានពិនិត្យរកមើល IOC ក្រុមហ៊ុន ឬស្ថាប័នអាចធ្វើការស្វែងរក និងឆ្លើយតបទៅនិងឧប្បទេវហេតុសនិ្តសុខបានល្អ និងមានប្រសិទ្ធិភាព។ វាក៏អាចជួយអោយក្រុមហ៊ុន ឬស្ថាប័នផ្សេងៗអាចរកឃើញសកម្មភាពគួឲ្យសង្ស័យផ្សេងៗដែលមិនអាចរកឃើញដោយកម្មវិធីការពារដ៏ទៃ។ សំខាន់ជាងគេនោះគឹវាអនុញ្ញាតឲ្យក្រុមហ៊ុននិងស្ថាប៏នអាចធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាបានរហ័សទាន់ហេតុការណ៍និងមានប្រសិទ្ធិភាពដែលជាកត្តាដែលអាចទប់ស្កាត់ការខូចខាតដទៃធ្ងន់ធ្ងរ។

តើអ្វីទៅជាភាពខុសគ្នារវាង Indicator of Compromise និង ​Indicators of Attack?

Indicator of Compromise វាសម្រាប់បម្រើឱ្យការត្រួតពិនិត្យចាប់យក (detect) នូវព្រឹត្តិការណ៍សន្តិសុខនានា ហើយនឹងការៈវាយលុក ​(compromise) ក្នុងខណៈដែល Indicator of Attack បម្រើឱ្យការត្រួតពិនិត្យនិងចាប់យកនូវគោលបំណងរបស់អ្នកវាយប្រហារ។ ដើម្បីធ្វើការគ្រប់គ្រង និងឆ្លើយតបទៅនឹងការវាយលុកណាមួយឱ្យបានជោគជ័យ គឺយើងត្រូវដឹងអំពីអ្វីដែលអ្នកវាយប្រហារព្យាយាមវាយលុក។ ហេតុដូច្នេះហើយ indicators of attack​ គឺមានសារៈសំខាន់ណាស់។

Indicators of Compromise គឺជួយទៅដល់ក្រុមការងារសន្តិសុខអុីនធឺណែតក្នុងការចាប់បាន (detect) នូវរាល់ការលុកចូល ​(intrusion)។ ក៏ប៉ុន្តែដើម្បីបញ្ឈប់ការលុកចូលនោះ ក្រុមការងារសន្តិសុខអុីនធឺណែតរបស់អ្នកត្រូវតែដឹងអំពីអ្វីដែលអ្នកវាយប្រហារកំពុងតែមានផែនការ។ ការដឹងអំពីជំហានបន្ទាប់ ហើយនឹងបំណងនៃអ្នកវាយប្រហារ វានឹងផ្តល់នូវគន្លឹះមួយដ៏សំខាន់ដើម្បីធ្វើការទប់ស្កាត់៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version